រថយន្តសេរីទំនេីប៥គ្រឿងដែលចរាចរណ៍លេីដងផ្លូវក្នុងរាជ​ធានីភ្នំពេញត្រូវបានកម្លាំង​អគ្គនាយក​ដ្ឋានគយនិងរដ្ឋាករកម្ពុជា​បង្ក្រាបក្នុងរយះពេល២ថ្ងៃ

រថយន្តសេរីទំនេីប៥គ្រឿងដែលចរាចរណ៍លេីដងផ្លូវក្នុងរាជ​ធានីភ្នំពេញត្រូវបានកម្លាំង​អគ្គនាយក​ដ្ឋានគយនិងរដ្ឋាករកម្ពុជា​បង្ក្រាបក្នុងរយះពេល២ថ្ងៃ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានធ្វើកាបង្ក្រាប​រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿងក្នុងភូមិសាស្ត្ររាជធានី​ភ្នំពេញដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយផ្លាកលេខ ន.ប និងខ.ម ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩និង១០ខែមីនាឆ្នាំ២០២២នេះ

រថយន្តស៊េរីទំនើបទាំង៥គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេងពណ៌សឆ្នាំ២០០៨ពាក់ផ្លាកលេខក្លែងក្លាយ,រថយន្តម៉ាក Lexus 570 ឆ្នាំ២០១៤ចង្កូតឆ្វេងពាក់ផ្លាកលេខ ខម, រថយន្តម៉ាក VENZA ឆ្នាំ២០១១ ចង្កូតឆ្វេងពាក់ផ្លាកលេខ នប, រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១ ពាក់ផ្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Ford Ranger XLT ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១៨។

Sponsor

សូមជម្រាបថាចាប់ពីខែកញ្ញាដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១រាជ​រដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេងនិងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបានជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។
ក្នុងរយៈពេលអនុគ្រោះនេះមានរថយន្តជាង៥ពាន់គ្រឿងបានចូលមកបង់ពន្ធដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាធ្លាប់បានអំពាវ​នាវដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។

លោករដ្ឋមន្ត្រីបញ្ជាក់ថាសម្រាប់រថយន្តចង្កូតឆ្វេងម្ចាស់នៅតែអាចចូលមកបង់ពន្ធបានរហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួនទៅកែចង្កូតពីស្តាំមកឆ្វេងឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេសនិងជ្រកក្រោមផ្លាក​លេខផ្សេងៗគឺថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថាចាប់ពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២ យានយន្តគ្មានពន្ធដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធនិងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមានចំពោះរថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តហាមឃាត់នាំចូលក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿង​បន្លាស់ជាមួយនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជា​មួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដូចភ្លៀងរលឹមចំពោះរថយន្តអត់ពន្ធដែលចរាចរលើដងផ្លូវ៕