ក្រុមឆក់ពេលរាត្រីធ្វេីសកម្មភាពឆក់ទូរសព្ទ័ពីនារីវ័យក្មេង២នាក់ កំពុងជិះម៉ូតូចេញពីកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ

ក្រុមឆក់ពេលរាត្រីធ្វេីសកម្មភាពឆក់ទូរសព្ទ័ពីនារីវ័យក្មេង២នាក់ កំពុងជិះម៉ូតូចេញពីកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ ៖ នារីវ័យ​ក្មេង​២នាក់កំពុងជិះម៉ូតូចេញពីកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញស្រាប់តែត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញតាមធ្វើសកម្មភាពឆក់យកទូរស័ព្ទ Iphone 6 រួមជាមួយនឹងឯកសារមួយចំនួនទៀតយកទៅបាត់ដោយសុវត្ថិ​ភាពមិនរំខានដល់សមត្ថកិច្ចឡើយហេតុការណ៍នេះកេីតឡេីងកាលពីយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២២នៅចំណុចក្បែរក្លិបកម្សាន្តភ្នំពេញស្ប៉តផ្លូវលេខ៤៦៤កែងផ្លូវលេខ២៧១ក្នុងសង្កាត់ទួលទំពូងទី២ខណ្ឌចំការមនរាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ​ សុខ ស្រីណាត ភេទស្រី អាយុ១៩ឆ្នាំមុខរបរលក់ដូរស្នាក់នៅម្តុំបឹងត្របែកខណ្ឌចំការមន សម្ភារដែលបាត់បង់មានទូរស័ព្ទដៃម៉ាក Iphone6មួយគ្រឿង, កាត់ចាក់វ៉ាក់សាំង១សន្លឹក,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១​សន្លឹកនិងកាតគ្រីម៉ូតូ១សន្លឹកដែលមានស្លាកលេខស្វាយរៀង 1M-7594ដាក់នៅជាមួយនឹងស្រោមទូរស័ព្ទចំណែកនារី​ម្នាក់ទៀតដែលជាអ្នកបើកម៉ូតូសុំមិនបញ្ចេញឈ្មោះ ។

Sponsor

មុនពេលកើតហេតុ ពួកនាងមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង1M-7594 ឌុបគ្នាចេញពីកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញនៅម្ដុំបឹងត្របែកខណ្ឌចំការមនហើយពេលនោះដោយសារតែពួកនាងចង់ទិញរបស់ញំាបន្ថែមទៀតក៏បានជិះម៉ូតូកាត់តាមផ្លូវលេខ៤៦៤មកដល់ផ្លូវលេខ២៧១ជិតក្លិបកម្សាន្តភ្នំពេញស្ប៉តក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន​៥នាក់ជិះម៉ូតូ២គ្រឿងក្នុងនោះមានម៉ូតូហុងដាឌ្រីម១គ្រឿងនិងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកតាមពីក្រោយពួកនាងហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទ Iphone 6 របស់គាត់ដែលកាន់ជាប់នៅនឹងដៃបានសម្រេចហើយក៏នាំគ្នីគ្នាជិះរត់ទៅផ្លូវលេខ​២៧១ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ ភ្លាមៗនោះពួកនាងបានស្រែកថាចោរៗតែគ្មានអ្នកណាម្នាក់ជួយដេញតាមសោះ ដោយពួកនាងជិះម៉ូតូដេញតាមដែរតែតាមមិនទាន់ដោយជន​សង្ស័យទាំងនោះបានជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យគេចខ្លួនបាត់ស្រមោលទៅ។

ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២រួចជិះម៉ូតូចេញពីប៉ុស្តិ៍ត្រលប់ទៅផ្ទះវិញទាំងក្ដីអស់សង្ឃឹម ៕