ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តជូនសង្សារទៅផ្ទះស្រាប់តែ មានបុរសម្នាក់ទៀតបានទូរស័ព្ទណាត់ជួបនិងបាននាំបក្ខពួកមកជាមួយរួចយកពូថៅទៅគប់តែមិនត្រូវហើយក៏បាននាំគ្នាបើករថយន្តគេចខ្លួនបាត់អស់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២២នៅត្រង់ចំណុចក្បែរផ្សារទំនើបខាលែនឌែនម៉លតាមបណ្តោយផ្លូវR1ស្ថិតក្នុង សង្កាត់ស្រះចកខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុន ពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក(ម៊ែកសឺដេសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2F-0102 ធ្វើដំណើរតាមបណ្ដោយផ្លូវR1ទិសដៅពីត្បូងទៅជើង។
ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ចតរថយន្តនៅលើ ចិញ្ចើមផ្លូវបន្តិចក្រោយមកស្រាប់តែមានរថយន្តពីរគ្រឿងដោយមួយគ្រឿង(ម៉ាកហ្វ័តរ៉ែនជឺរពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD-1909)បើកបរដោយបុរសម្នាក់និងរថយន្តមួយ គ្រឿងទៀតម៉ាក(ឡង់គ្រីស័រពណ៌សមិនចាំស្លាកលេខ)បានបើកបរដោយបុរសម្នាក់ទៀតដែលរថយន្តទាំងពីរគ្រឿងនោះ បានបើកទៅចតជិតនឹងរថយន្តម៊ែកសឺ ដេស ។
បន្ទាប់មកបុរសម្នាក់ជាអ្នកបើករថយន្ត ហ្វ័តរ៉ែនជឺរបានចុះទៅ ឈរនិយាយគ្នាជាមួយបុរសជាអ្នកបើកបររថយន្តម៊ែកសឺដេសស្រាប់តែបុរសដែលបើកបររថយន្តឡង់គ្រីស័របានចុះពីលើរថយន្តរួចដើរទៅវាយតប់គ្នាជាមួយបុរសដែលជាអ្នកបើករថយន្តមែសឺរដេសដោយមិនដឹងថាមានរឿងទំនាស់អ្វីហ្នឹងគ្នានោះទេ។
ភ្លាមៗនោះបុរសជាអ្នកបើកបររថយន្តម៊ែកសឺដេសបានរត់គេច ខ្លួនខណៈនោះដែរបុរសជាអ្នកបើករថយន្តឡង់គ្រីស័រក៏បាន យកពូថៅគប់ទៅលើបុរសជាអ្នកបើករថយន្តម៊ែកសឺដេសតែ គប់មិនត្រូវនោះទេ ។
ក្រោយបង្កហេតុរួចបុរសជាអ្នកបើករថយន្ត ហ្វ័តរ៉ែនជឺរនិង បុរសបើករថយន្ត ឡង់ គ្រីស័រ បាននាំគ្នាបើករថយន្តរត់គេច ខ្លួនចេញពីកន្លែងកើតហេតុដោយបានបន្សល់ទុកតែពូថៅនៅកន្លែងកើតហេតុ ។
ភ្លាមៗនោះក៏មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាន នាំគ្នាជួយជិះដេញតាមពីក្រោយនិងបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ផងដែរខណៈបើកគេចខ្លួននោះរថយន្តហ្វ័ តរ៉ែនជឺរ បានបែកកង់ចំហៀងខាងក្រោយតែអ្នកបើករថយន្តមិនព្រមឈប់នោះទេនៅតែបន្តបើករត់រហូតដាច់សំបកកង់នៅសល់តែយ៉ាន់ទៅមុខបាន ។
ប្រភពបានឲ្យដឹងថាអ្នកបើករថយន្ត ហ្វ័តរ៉ែនជឺរ មិនអាចបើក រត់គេចខ្លួនបានស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡង់គ្រី ស័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-7001 បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់បានមករំដោះយកអ្នកបើករថយន្ត ហ្វ័តរ៉ែនជឺរ ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តងបានបន្សល់ទុកតែរថយន្ត ហ្វ័តរ៉ែនជឺរ ដែលបែកកង់នៅត្រង់ចំណុចក្បែរបុរី ភ្នំពេញថ្មីតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ ។
ប្រភពពីជនរងគ្រោះដែលជាអ្នកបើករថយន្តម៊ែកសឺដេសសូម មិនបញ្ចេញឈ្មោះបានឲ្យដឹងថាគាត់នឹងបុរសជាអ្នកបើកបរ រថយន្ត ហ្វ័តរ៉ែនជឺរ គឺជាមនុស្សដែលធ្លាប់ស្គាល់គ្នាហើយពួក គាត់ក៏មិនដែល មានរឿងឈ្លោះប្រកែកគុំគួនអ្វីនឹងគ្នាទេតែពីមុនមកគឺធ្លាប់ អន់ចិត្តនឹងគ្នាតិចតួចដោយសាររឿងស្នេហា ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ចំណែកឯ រថយន្ត ហ្វ័ត រ៉ែនជឺរ ក៏ ត្រូវបានសមត្ថកិច្ចខណ្ឌសែន សុខយក ទៅយកទៅរក្សាទុករង់ចាំចាត់ការបន្តតាមនីតិវិធី ៕




