បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋប្រមាន៣៥ខ្នងត្រូវបានបាក់រលំដោយសារកម្លាំងខ្យល់កន្រ្តាក់លាឡំជាមួយទឹកភ្លៀងហេតុការណ៍នេះកេីតឡេីងកាលពីល្ងាចម៉ោង៥ថ្ងៃទី១៧ខែមិនាឆ្នាំ២០២២ករណីនេះមាន២ស្រុកដែលរងផលប៉ះពាល់ខ្លាំងមានស្រុកថ្មពួកបំផ្លាញផ្ទះប្រជាពលរដ្ឋ២៩ខ្នងនិងស្រុកស្វាយចេកបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៦ខ្នងផ្ទះខ្លះរាបដល់ដី។
តាមឲ្យដឹងរបស់សមត្ថកិច្ចស្រុកថ្មពួកបានប្រាប់ឲ្យដឹងថាផ្ទះប្រជាពលរដ្ឋដែលបំផ្លាញដោយខ្យល់កន្ត្រាក់នោះមានក្នុងឃុំគោករមៀត ធ្ងន់-ស្រាល សរុបចំនួន២៩ខ្នងក្នុងនោះមានភូមិ
១/ ភូមិបន្ទាយមានរិទ្ធ ចំនួន២ខ្នង ២/ ភូមិផ្លូវបំបែកចំនួន១៤ខ្នង
របើកទាំងស្រុងចំនួន៥ ខ្នង ៣/ ភូមិក្តិបថ្ម ចំនួន២ខ្នង ៤/ ភូមិវល្លិ៍ប្រេងចំនួន ១១ខ្នង។
តាមឲ្យដឹងរបស់សមត្ថកិច្ចស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាផ្ទះប្រជាពលរដ្ឋដែលបំផ្លាញដោយខ្យល់កន្ត្រាក់នោះនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ខែមិនាឆ្នាំ២០២២នេះមានភ្លៀង១មេយ៉ាងធំអមទៅដោយខ្យល់កន្ត្រាក់បោកបក់មកចំផ្ទះពលរដ្ឋចំនួន៦ខ្នងនៅភូមិចំការគឃុំស្វាយចេកស្រុកស្វាយចេកបណ្តាលឲ្យរបើកស័ង្កសីអស់ចំនួន៦២សន្លឹកក្នុងនោះស័ង្កសីប្រវែង៣ម៉ែត្រចំនួន៥២សន្លឹកនិងប្រវែង២.៥០ម៉ែត្រចំនួន១០សន្លឹក។
សមត្ថកិច្ចស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាផ្ទះដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញ
១ផ្ទ:ឈ្មោះ និន ឈុន ភេទប្រុសអាយុ៧៥ឆ្នាំរបើកដំបូលសង្ក័សីអស់២២សន្លឹកប្រវែង៣ម៉ែត្រ
២/ឈ្មោះ ឈុំ ស្រិល ភេទប្រុសអាយុ៤៨ឆ្នាំរបើកស័ង្កសីអស់ចំនួន១០សន្លឹកប្រវែង២.៥០ម៉ែត្រ
៣/ឈ្មោះ យៀន យឿក ភេទប្រុសអាយុ៤៥ឆ្នាំរបើកស័ង្កសីអស់ចំនួន៥សន្លឹកប្រវែង៣ម៉ែត្រ
៤/ឈ្មោះ ឈឿន ឆាត់ ភេទប្រុសអាយុ៣២ឆ្នាំរបើកស័ង្កសីអស់ចំនួន១៥សន្លឹកប្រវែង៣ម៉ែត្រ
៥ឈ្មោះអុី ផាភេទស្រីអាយុ៦០ឆ្នាំរបើកស័ង្កសីអស់ចំនួន៥សន្លឹកប្រវែង៣ម៉ែត្រ
៦/ឈ្មោះ ហួត ឈុំ ភេទប្រុសអាយុ៥៦ឆ្នាំរបើកស័ង្កសីអស់ចំនួន៥សន្លឹកប្រវែង៣ម៉ែត្រ។
តាមមន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីផ្ទះប្រជាពលរដ្ឋ៣៥គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួចមក គេឃើញមានវត្តមានមន្ត្រីមូលដ្ឋានសមត្ថកិច្ចទាំង៣អង្គភាពចុះមកជួយអន្តរាគម៍រាបចំឲ្យមានរបៀបរាបរយឡើងវិញនិងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕


