កំពង់ស្ពឺ៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចសហការជាមួយ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣៣នាក់។
ដោយមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែង។
មន្ត្រីកងរាជអាវុធមូលដ្ឋានស្រុកភ្នំស្រួចបានឱ្យដឹងថាក្នុងប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ត្រង់ចំណុចភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ៣៣នាក់ក្នុងនោះស្រីម្នាក់ពាក់ព័ន្ធការចែកចាយគ្រឿងញៀន និងប្រើប្រាស់ព្រមទាំងបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅសក្រាមចំនួន៦៨កញ្ចប់និងថ្នាំគ្រាប់ ពណ៌ក្រហមចំនួន១០គ្រាប់(មិនទាន់ថ្លឹង)
២.ដបជក់ថ្នាំចំនួន៤,ខ្សៀជក់ចំនួន៥,ថង់ច្រកថ្នាំមួយចំនួន
៣.អាវុធខ្លី១ដើម ម៉ាក កា៥៩ លេខ៣៧២៧គ្រាប់ចំនួន៦គ្រាប់ បង់គ្រាប់១ ,៤.ម៉ូតូចំនួន១០គ្រឿង ,ទូរស័ព្ទ១៣គ្រឿង ,៥-power bank១ .កន្ត្រៃ៣ , ដាវ១ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនិងវត្ថុតាងត្រូវបានប្រគល់ទៅឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។


