ឧត្តរមានជ័យ៖ រឿងស្មានមិនដល់ស្រ្តីម្នាក់ត្រូវបានពេទ្យវះកាត់យក(ដុំគីស)ហើយពេទ្យបានដេរជាប់កន្សែងនៅក្នុងពោះពេលពេលធំក្លិនស្អុយតាមមុខរបួសទើបបានដឹងក្នុងករណីនេះកេីតឡេីងនៅខេត្តសៀមរាប។
តាមប្រភពដំណើររឿងពិតហើយសង្ខេបដូច្នេះថាលោក ខៀវ សុម៉េង អាយុ៣៣ឆ្នាំជាទាហាននៅតំបន់ប្រាសាទព្រះវិហារ ហើយបច្ចុប្បន្នរស់នៅភូមិទួលប្រាសាទឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យបាននិយាយនៅរសៀលថ្ងៃទី១៩ខែមីនានេះថាប្រពន្ធរបស់គាត់ឈ្មោះ ប៊ូ ស្រីមុំ អាយុ២៩ឆ្នាំបានទៅវះកាត់យកដុំគីសក្នុងស្បូនចំនួន២លើកក្នុងចន្លោះ១ឆ្នាំមុននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបប៉ុន្តែនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២២មុខថ្នេររបួសរបស់ប្រពន្ធគាត់មានក្លិនស្អុយគាត់ជា(ប្តី)ក៏បានពិនិត្យនិងលាងរបួសឱ្យប្រពន្ធក៏ឃើញរបស់ស១បានផុសឡើងដោយដំបូងបុរសជាប្តីនោះសង្ស័យថាជាកំប្រេស(បង់រំរមួស)ដែលពេទ្យដេរជាប់ក្នុងពោះប្រពន្ធ។
ក្រោយមកបុរសជាប្តីយកប្រពន្ធមកមណ្ឌលសុខភាពទំនប់ដាច់ ស្រុកត្រពាំងប្រាសាទហើយពេទ្យមណ្ឌលក៏ចាប់ទាញមកគឺជាកន្សែងពោះគោតូច១ដែលពេទ្យដេរជាប់ប្រហែល១ឆ្នាំមុនប៉ុន្តែពេទ្យមណ្ឌលមិនបានទាញកន្សែនោះចេញពីមុខរបួសពោះស្រ្តីនោះឱ្យផុតឡើយដោយខ្លាចគ្រោះថ្នាក់ដល់ជីវីតលុះនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តសៀមរាបម្តងទៀតដោយប្តីឈ្មោះ ខៀវ សុម៉េង បាននិយាយថាពេលមកដល់ភ្លាមពេទ្យខេត្តបានទាញកន្សែងនោះចេញពីពោះប្រពន្ធភ្លាមដែរ។
ប្តីគាត់បាននិយាយទៀតថារហូតមកដល់ថ្ងៃទី១៩ខែមីនានេះប្រពន្ធគាត់កំពុងសំរាកនៅពេទ្យខេត្តសៀមរាបជាន់ទី៣នៅឡើយដោយមិនទាន់បានវះកាត់បន្ថែមមើលគ្រឿងក្នុងថាវាប៉ះពាល់អ្វីខ្លះនៅឡើយទេ៕

