កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីឆបោកលក់ដូរវត្ថុអច្ឆរិយ:(ថ្មស៊ីដែក)កាលពីថ្ងៃទី២២ខែមិនាឆ្នាំ២០២២នេះ។
បេីតាមសមត្ថកិច្ចការឃាត់ខ្លួនជនសង្ស័យខាងលេីនេះក្រោយជនសង្ស័យទាំងនេះបានប្រព្រឹត្តការឆបោកកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២វេលាម៉ោង១៨និង០០នាទីចំណុចការ៉ាស់សាំងរបស់ឈ្មោះ ទុំ សុភី ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកលក់ដូរវត្ថុអច្ឆរិយ:(ថ្មស៊ីដែក) ១-ឈ្មោះ សែម សុខុម ភេទប្រុសអាយុ៣៦ឆ្នាំជាតិខ្មែររស់នៅភូមិទី៤សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ២-ឈ្មោះ ទៀង គឹមម៉ាប់ ភេទប្រុសអាយុ៣៩ឆ្នាំជាតិខ្មែរ រស់នៅភូមិអូរឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង៣-ឈ្មោះ ខឿន សំអាត ភេទប្រុសអាយុ៤៤ឆ្នាំជាតិខ្មែររស់នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។
ករណីខាងលេីនេះឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងអំពាវនាវដល់មហាជនទាំងអស់ត្រូវយកចិត្តទុកដាក់គិតពិចារណាឲ្យបានត្រឹមត្រូវជៀសវាងការចាញ់បោកក្រុមជនខាងលេីឬក្រុមជនបោកប្រាស់ដទៃផ្សេងទៀត ។
