អធិការនគរបាលស្រុកម្នាក់ត្រូវបានស្រ្តីម្នាក់បង្ហោះតាមសង្គមហ្វេសប៊ុកដោយដាក់ការចោទប្រកានចំពោះរឿង​ ឆបោក​ ប្រាក់

អធិការនគរបាលស្រុកម្នាក់ត្រូវបានស្រ្តីម្នាក់បង្ហោះតាមសង្គមហ្វេសប៊ុកដោយដាក់ការចោទប្រកានចំពោះរឿង​ ឆបោក​ ប្រាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ផ្ទុះរឿងអធិការនគរបាលស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យត្រូវស្ត្រីម្នាក់ចោទប្រកាន់ថា ឆបោក ប្រាក់ នេះបើយោងតាមគណនីហ្វេសប៊ុកស្ត្រីឈ្មោះ”ថាវរី មាសបង” ដែលបានបង្ហោះនៅយប់ថ្ងៃទី០១ខែមេសាឆ្នាំ២០២២នេះ។

នារីប្រើប្រាស់អាខោនហ្វេសប៊ុកខាងលើបានថ្លែងថា”នេះជាលោក​ មាស រិទ្ធី ជាអធិការស្រុកព្រះនេត្រព្រះបានឆបោក​នាងខ្ញុំបើបងប្អូនចង់ដឹងថាថ្នាក់ដឹកនាំដ៏ថោកទាបរូបនេះឆបោក​ពីបទអ្វីរងចាំមើលនាងខ្ញុំបកស្រាយពីទង្វើរបស់ថ្នាក់ដឹកនាំរូប​នេះនៅថ្ងៃស្អែកតាមសារព័ត៌មានអនឡាញនៅមុខអធិការដ្ឋានស្រុកព្រះនេត្រព្រះតែម្តង “។
ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់លើលោកអធិការស្រុកព្រះនេ​ត្រព្រះខាងលើនេះភ្នាក់ងារសារព័ត៌មានស្វែងយល់ការពិត បានទំនាក់ទំនងជួបនិងធ្វើបទសម្ភាសន៍ស្ត្រីដែលជាម្ចាស់គណនីហ្វេសប៊ុក” ថាវរីមាសបង “បានហើយ។
នាងបានផ្ដល់បទសម្ភាសន៍ឱ្យដឹងថានៅថ្ងៃមួយនោះនាងបានទៅតាមរកជនឆបោកលុយរបស់នាងម្នាក់ដែលបានរត់ទៅលាក់ខ្លួននៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យមានជ័យ និងបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។
នៅយប់នោះលោកអធិការក៏បានទៅតាមនាងចូលដល់ផ្ទះសំណាក់មួយកន្លែង គឺចូលដល់បន្ទប់គេងរបស់នាង រួចក៏………..(នៅមានត)។
ចំណែកឯលោក មាស រិទ្ធី ពុំទាន់អាចទំនាក់ទំនងបានដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះនៅឡើយនៅយប់ថ្ងៃទី០១ខែមេសាឆ្នាំ២០២២នេះ។ (ព័ត៌មានបឋម )

Sponsor

ក្នុងកាចុះផ្សាយនេះអង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺនិងសម្ភាសន៍ពីលោក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យវិញម្ដងដើម្បីធ្វើព័ត៌មានឱ្យមានតុល្យភាព។