ភ្នំពេញ៖ ផ្ទុះអាវុធមួយប្រាវបណ្តាលអោយរងរបួសមនុស្សម្នាក់ឆ្ងន់ចំណែកជនបង្ករគេចខ្លួនបាត់ហេតុការនេះបានកើតឡើងនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២២នៅចំណុចខុនដូមួយកន្លែងក្បែរអតីតខារ៉ាអូខេ អ៊ិចធូ តាមបណ្ដោយផ្លូវលេខ៥៥កែងផ្លូវលេខ២២២ក្នុងមូលដ្ឋានសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។
បុរសជាជនបរទេសម្នាក់បានរងរួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមករហូតឈានដល់មានការផ្ទុះអាវុធជាង១០គ្រាប់ខណៈចុះពីខុនដូជាមួយគ្នា។
នៅមុនពេលកើតហេតុគេឃើញមានជនជាតិបរទេសមួយក្រុមបានចុះពីខុនដូកន្លែងកើតហេតុនិងមានការឈ្លោះប្រកែកគ្នា និងបានប្រតាយប្រតប់គ្នារហូតឈានដល់ផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់រួចក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿងម៉ាកសូដេសមិនចាំស្លាកលេខគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។
ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនិងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។
ទីតាំងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចដាក់ខ្សែហ៊ុមព័ទ្ធដើម្បីពិនិត្យធ្វើការស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធី៕


