លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជម្រិតទារប្រាក់ពីក្រុមអ្នកបើក​ឡានដឹកដី​យកលុយដល់​២៥០០ដុល្លារទាំងបំពាននឹងចំណារតំ​ណាងអយ្យការ

លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជម្រិតទារប្រាក់ពីក្រុមអ្នកបើក​ឡានដឹកដី​យកលុយដល់​២៥០០ដុល្លារទាំងបំពាននឹងចំណារតំ​ណាងអយ្យការ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង : ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងមានកំហុសដ៏ធ្ងន់ធ្ងន់ធ្ងរដែលត្រូវថ្នាក់ដឹកនាំស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសគួរបើកការ​ស៊ើបអង្កេតស្រាវជ្រាវរកអោយឃើញពីកំហុសការ​ប្រព្រឹត្តអំពើពុករលួយជម្រិតទារប្រាក់ពីអ្នកបើកឡាន​ដឹកដីដល់២៥០០ដុល្លារទាំងបំពាននឹងចំណារតំណាងអយ្យការ។
សូមបញ្ជាក់ថាបើយោងតាមរបាយការណ៍ខាងអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹង​ត្រែងសូមគោរពជូនលោកព្រះរាជអាជ្ញ នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៤ខែ​វិច្ឆិកាឆ្នាំ២០២១កន្លងទៅបានបញ្ជាក់ថាការឃាត់រថយន្តដឹកជញ្ជូនដែលធ្វើអោយខូចសណ្តាប់ធ្នាប់សាធារ​ណៈគឺមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានចូលរួមជាមួយនិងកងកំលាំងកងរាជអាវុធហត្ថខេត្តចុះទៅដល់ទីតាំងចំណុចផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិច្រប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២១និងបានឃាត់រថយន្តដឹកទំនិញចំនួន០៨គ្រឿងប្រគល់ឲ្យកងកំលាំងកងរាជអាវុធហត្ថរក្សាទុកនៅទីស្នាក់ការលេខ៧៤៤នៅផ្លូវជាតិលេខ៧៨។
មកដល់សព្វថ្ងៃនេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានពិនិត្យឃើញថារថយន្តទាំង ០៨គ្រឿងនេះមានកំហុសដូចខាងក្រោម៖
-ដឹកដីជ្រុះលើផ្លូវថ្នល់ដែលធ្វើអោយផ្ទៃថ្នល់រអិល ស្អិត
-ធ្វើការលុបគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់
ក្នុងនោះក៏បញ្ជាក់ពីសមាសភាពចូលរួម ដល់លោក​ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានដឹងថា,

  1. លោក គង់ សុធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង
  2. លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
  3. លោក អនុសេនីយ៍ទោ សៀង សុគន្ធ នាយការិយាល័យប្រឆាំងភេវកម្ម
  4. លោក អនុសេនីយ៍ត្រី យន់ សំណាង
  5. លោក យឿង សុក្ខីតូ អនុប្រធានការិយាល័យ​បច្ចេកទេស។
    អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនបានបន្តថាក្រោយពីបានធ្វើការពិនិត្យលើបច្ចេកទេសនិងធ្វើការណែនាំម្ចាស់រថយន្តខាងលើបានបង់ពិន័យរួចរាល់ហើយតាមរយៈតំណត់ហេតុចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ​២០២១។
    ដូចនេះរថយន្តទាំងអស់ខាងលើពុំមានកំហុសអ្វីផ្សេងទៀតឡើយក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសូមគោរពស្នើសុំលោកព្រះរាជអាជ្ញាមេត្តាពិនិត្យ និងសម្រេចប្រគល់រថយន្តទាំង០៨គ្រឿងខាងលើឲ្យទៅម្ចាស់ដើមវិញដើម្បីគាត់យកទៅប្រកបអាជីវកម្មប​ន្តទៀត។
    សូមជម្រាបជូនថា,យោងតាមការស្នើសុំដែលមាន​បញ្ជាក់ពីហេតុផលច្បាស់លាស់លោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១ក៏ចំណារថាបានឃើញនិងបញ្ជូនមកលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងប្រគល់រថយន្តទាំង០៨គ្រឿងជូនម្ចាស់ដើមវិញ។

ទីបំផុតលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកូសរូសជម្រិតទារប្រាក់រហូតដល់ ២៥០០ដុល្លារទើបអនុញ្ញាតអោយយកឡានចេញ ។

តាមពិតម្ចាស់ឡានទាំង០៨គ្រឿងពួកគាត់បានបំពេញកាតព្វកិច្ចចូលខ្លួនបង់ពិន័យអន្តការណ៍រួចរាល់ហើយ ក្នុងឡាន១គ្រឿង១៦ ០០០០០រៀលតែលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឆ្លៀតជម្រិតទារលុយ២៥០០ដុល្លារបើមិនរកលុយមក​បំពេញតម្រូវការគាត់គឺគាត់មិនអោយឡានចេញទើប​ម្ចាស់ឡានប្រមូលលុយគ្នាសរុបបាន២៥០០ដុល្លារ ទៅអោយលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទើបគាត់អោយចេញ។

Sponsor

សូមរម្លឹកថាមានរឿងបែកធ្លាយច្រើនទៀតដែល​ប្រព្រឹត្តដោយលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដូចជាបញ្ហាដើរដាក់ខែតាម​ល្បែងស៊ីសងផងដែរ ។

ក្នុងនោះមានរឿងបង្កដ៏ឈឺចុកចាប់ដល់ប្រជាពលរដ្ឋ ដែលគាត់ជាជនរងគ្រោះត្រៀមប្រមូលឯកសារភស្តុតាងដើម្បីគោរពប្តឹងទៅសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធករណីនេះលោក ដួង វិចិត្រ មេបញ្ជាការរងកង​រាជអាវុធហត្ថខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី១០ខែ​ឧសភាឆ្នាំ២០២២បានប្រាប់សារព័ត៌មានថា“ខ្ញុំដូចជា​មិនដឹងរឿងហ្នឹងទេហើយខ្ញុំក៏មិនបានយកលុយអីដែរ លោកបន្តថាសូមសួរទៅមេខ្ញុំទៅ !
ហើយលោកដឹងព័ត៌មាននេះមកពីណា ! រួចក៏បិទទូរស័ព្ទ ៕