ភ្នំពេញ ៖ ប្រភពច្បាស់ការមួយបានឲ្យដឹងថាមានទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ៩៨ភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងសុីសងជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យមិនដឹងថាម្ចាស់សង្វៀននេះមានខ្នងធំប៉ុណ្ណានោះទេទើបហ៊ានបើកលេងមិនខ្លាចឯកឧត្តម ឃួង ស្រេង ដូច្នេះ?
យោងតាមប្រភព រាយការណ៍ពីប្រជាពលរដ្ឋល្អដែលរស់នៅក្បែទីតាំងបនល្បែងមួយនេះបានខ្សឹបប្រាប់អ្នកសារព័ត៌មានថាប៉ុន្មានខែមុនមានសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុងបានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេពេលពួកគេចេញមកវិញបានបើកលេងជល់មាន់និងអាប៉ោងនេះសារជាថ្មី ម្ដងទៀតយ៉ាងរលូន ។
ពលរដ្ឋដដែលបានបន្តថាប្រហែលជាម្ចាស់សង្វៀនជល់មាន់និងអាប៉ោងរបស់ (លោកភារុន)នេះមានខ្សែខ្នងធំហើយមើលទៅបានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងល្បែងដ៏ធំ អភិបាលរាជធានីភ្នំពេញទៀតផង។
គួររំលឹកថាកន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដេីម្បីរក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ដូច្នេះហេីយទេីបពលរដ្ឋទទួចស្នេីសុំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ពន្ធ័មេត្តាចុះពិនិត្យនិងធ្វេីការបង្ក្រាបទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះផងទាន ៕





