ខេត្តស្ទឹងត្រែង ៖ យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាគោលដៅមួយកន្លែងស្ថិតលើចំណុចអូពង់មាន់តាមដងផ្លូវជាតិលេខ៧ជាគោលដៅស្ទាក់កាក់រថយន្តដឹកទំនិញគ្រប់ប្រភេទអោយប្រាក់ភាស៊ី(បេនឡាន)ដែលខុសពីសៀវភៅបន្ទុកហើយគេមិនដឹងថាតើលោកស្រី ស៊ី សុវណ្ណនី ម្ចាស់ភាស៊ីបេនឡានខេត្តស្ទឹងត្រែងមានប្តីជាប្រធានមន្ទីរហិរញ្ញវត្ថុខេត្តស្ទឹងត្រែងដាក់ប៉ុស្ទិកាក់រថយន្តនៅគោល ដៅចំណុចអូរពងមាន់មានច្បាប់ដែរឬអត់ព្រោះបុគ្គលិកឈរជើងនៅទីនោះប្រកាសប្រាប់អ្នកបើកបរ រថយន្តថាចៅហ្វាយខេត្តអោយមកដាក់ប៉ុស្តិឈរជើងប្រមូលចំណូលជូនខេត្ត។
ករណីខាងលើមិនអាចទាក់ទងការបញ្ជាក់ពីលោកស្រី ស៊ី សុវណ្ណនី ម្ចាស់អាជីវកម្មភាស៊ីបេនឡានខេត្តស្ទឹងត្រែងបាននៅ ឡើយទេ។
គួរបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០២០លោក ស្រី ស៊ី សុវណ្ណនី ម្ចាស់ភាស៊ីបេនឡានខេត្តស្ទឹងត្រែងជាភរិយាលោក ខេងទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងបើកឡានបុកគេស្លាប់ ហើយគេចខ្លួនពីរង្វង់ច្បាប់មិនអោយមាន ទោសពៃរក្រៅពីចេញសំណងតិចតួចទៅគ្រួសារជនរងគ្រោះ..៕


