ក្រុមចោរវាយប្លន់យកទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេចហើយរត់គេចខ្លួនបាត់ដោយយសុវត្ថិភាពមិនរំខានសមត្ថកិច្ច

ក្រុមចោរវាយប្លន់យកទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេចហើយរត់គេចខ្លួនបាត់ដោយយសុវត្ថិភាពមិនរំខានសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ស្រ្តី​ម្នាក់ត្រូវបានក្រុមចោរដែលមានគ្នាចំនួន២​នាក់បានធ្វើសកម្មភាពមកវាយប្លន់យកទូរស័ព្ទដៃបាន​ស​ម្រេចរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលដោយមិនមាន​ការរំខានដល់សមត្ថកិច្ច។

ហេតុការណ៍បង្ករអោយមានកាភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង​២នឹង​១៥​នាទីរំលងអាធាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១២២កែងផ្លូវ​លេខ២១៥នៅចំណុចក្បែរនឹងស្តុបDNដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។

Sponsor

ជនរងគ្រោះមានឈ្មោះឡាលីនភេទស្រីអាយុ៣៦ឆ្នាំមានមុខរបរធ្វើការនៅម្តុំផ្លូវ២១៥ក្បែរនឹងDNស្នាក់នៅសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់ទើបតែចេញមកពីធ្វើការនៅឯម្តុំDNរួចក៏ដើរ​មកដល់មុខផ្ទះប្រហែលជាម៉ោងជិត២រំលងអាធាត្រឈានថ្ងៃកើតហេតុខ្លួនបានដកទូរស័ព្ទដៃម៉ាកOPPO១១យកទៅតេហៅបងប្អូនគាត់ដើម្បីអោយបើកទ្វាស្រាប់តែ​បានមួយ​សន្ទុះក្រោយមកក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅមិនចាំសេរីមិនចាំស្លាកលេខបានជិះមកធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ​ដៃនឹងវាយ៥ដៃចំកណ្តាលមុខបណ្តាលអោយជនរងគ្រោះរងរបួសបាក់ខ្ទង់ច្រមុះភ្លាមៗនោះដែរជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលហើយពេលដែលកើតហេតុហើយក៏ជន​រងគ្រោះបានស្រែកអោយគេជួយដែរក៏ប៉ុន្តែនៅម្តុំទីតាំងខាងលើនេះមានសភាពស្ងាត់ទើបជនសង្ស័យធ្វើសកម្មភាពដោយងាយស្រួលបែបនេះ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថាខ្លួនធ្លាប់ត្រូវបានចោរឆក់ចំនួន៤ដងមកហើយជនរងគ្រោះផ្ទាល់សូមណូមពរដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣មេត្តាជួយស្រាវជ្រាវរកជន​សង្ស័យខាងលើដែលធ្វើសកម្មភាពវាយប្លន់លើរូបគាត់ផងយកមកផ្តន្ទាទោសផង។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យ

បណ្តឹង​នៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ដើម្បីអោយសមត្ថកិច្ចធ្វើ​ការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស​តាមច្បាប់ផងដែរ៕