ភ្នំពេញ: អ៊ុំស្រីវ័យចំណាស់ម្នាក់ផឹកស្រាបៀអស់ចំនួន២កំប៉ុងប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជួយឃាត់បានទាន់ពេលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចលើស្ពានជ្រោយចង្វារចាស់ដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្រ្តីវ័យចំណាសម្នាក់ស្រវឹងស្រារួចដើរតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតខណពេលដើរមកដល់ពាក់កណ្តាលស្ពានជ្រោយចង្វារចាស់ក៏ស្រាបតែបំរុងនឹងធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនប៉ុន្តែពេលភ្លាមៗនោះដែរមានអ្នកធ្វើដំណើរកាត់តាមផ្លូវនោះជិះម៉ូតូគ្នា២នាក់ម៉ាកអាយខុនពណ៌លឿងមិនចាំស្លាកលេខបានធ្វើការជួយឃាត់បានទាន់ពេលវេលា។
តាមស្ត្រីវ័យចំណាស់ដែលប៉ងលោតទឹកសម្លាប់ខ្លួនបានប្រាប់អោយដឹងថាគាត់ត្រូវបានកូនជេស្អីហើយដេញចេញពីផ្ទះទើបគាត់ខឹងក៏ចង់សម្លាប់ខ្លួនតែម្តងទៅហើយគាត់មានកូនទាំងអស់ចំនួន៨នាក់។
ក្រោយពេលកើតហេតុគាត់រៀងស្ងប់ចិត្តរួចក៏ដើរទៅផ្ទះដោយខ្លួនឯងបាត់តែម្តងដោយមិនមានការរំខានដល់សមត្ថកិច្ចផងដែរ៕

