ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រនិងបាណកសាស្ដ្រនៃក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាពលរដ្ឋកុំបរិភោគត្រីបីប្រភេទនេះអោយសោះដែលមិនបានចម្អិនឆ្អិនល្អឬឆៅព្រោះអាចបណ្តាលឲ្យកើតជំងឺមហារីកថ្លើមជាពិសេសមហារីកថង់ទឹកប្រមាត់។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបបញ្ចប់កាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងគម្រោងសិក្សាស្រាវជ្រាវផលប៉ះពាល់លើសុខភាពដោយជម្ងឺព្រូនថ្លើមនៅកម្ពុជានឹងវៀតណាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រនិងបាណកសាស្ដ្របានឲ្យដឹងថាប្រភេទត្រីទឹកសាប៣ប្រភេទរួមមាន៖
Sponsor
ត្រីស្រកាក្តាម ត្រីអង្កត់ប្រាក់ និងត្រីអាចម៍កុកមានបណ្តោយប្រហែល១០ទៅ១៥សង់ទីម៉ែត្រមានផ្ទុកនូវព្រូនថ្លើមជាប្រភេទព្រូនសំប៉ែតដែលអាចឆ្លងមកមនុស្សតាមរយៈការបរិភោគត្រីទឹកសាបនេះនៅដែលមិនបានចម្អិនវាឲ្យបានឆ្អិនល្អឬឆៅ។



