ឃេីញបន្ទប់មិនចាក់សោរឆ្លៀតឱកាស់ល្អចូលទៅបំរុងចាប់រំលោភក្មេងស្រីកំពុងតែដេកតែត្រូវក្មេងស្រីដឹងខ្លួនស្រែកឆោឡោត្រូវអ្នកជិតខាងឃាត់ខ្លួនបាន

ឃេីញបន្ទប់មិនចាក់សោរឆ្លៀតឱកាស់ល្អចូលទៅបំរុងចាប់រំលោភក្មេងស្រីកំពុងតែដេកតែត្រូវក្មេងស្រីដឹងខ្លួនស្រែកឆោឡោត្រូវអ្នកជិតខាងឃាត់ខ្លួនបាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកំពត: ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត​ចាប់​ឃាត់ខ្លួនបន្ទាប់​ពី​បានធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​មិន​បាន​សំរេចហើយ​ត្រូវ​នាង​ស្រែក​ឱ្យ​គេ​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៥ខែវិច្ឆិកាឆ្នាំ​២០១៩នៅ​ចំណុច​បន្ទប់​ជួល​របស់​ក្មេង​ស្រី​រង​គ្រោះស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរក្រុងកំពត។

ជនសង្ស័យ​ឈ្មោះ​ ចេ​ង​ សា​វុ​ធភេទ​ប្រុសអាយុ​២០​ឆ្នាំជា​ជាង​បៀកថ្នាំ​លាប​ផ្ទះស្នាក់​នៅ​បន្ទប់​ជួល​ជិត​បន្ទប់​ក្មេង​ស្រី​រង​គ្រោះ​ដែរគឺ​ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរក្រុង​កំពតនិង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ភេ​នឃុំ​ត្រាំកក់ស្រុក​ត្រាំកក់ខេត្តតាកែវ។ 

Sponsor

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំស្នាក់​នៅ​បន្ទប់​ជួលស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរក្រុង​កំពត។

តាម​ប្រភព​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថានាង​បាន​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ជាមួយ​ម្ដាយនិង​ប្អូន​តូច​ៗ​ចំនួន​២​នាក់​ទៀត។ 

មុន​ពេល​កើតហេតុនៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ខែវិច្ឆិកាម្ដាយ​របស់​នាង​មិន​នៅ​នោះ​ទេព្រោះ​គាត់​ទៅ​លេង​ផ្ទះ​ជីដូន​នៅ​ឯ​ភ្នំ​វ​ល្លិ៍ដោយ​ទុក​ប្អូន​តូច​ៗ២​នាក់​ឱ្យ​នៅ​ដេក​ជា​មួយ​នាង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថានៅ​ពេលដេក​ជាមួយ​ប្អូន​តូច​ៗ​នោះនាង​ភ្លេច​ចាក់សោ​ទ្វារបន្ទប់​ស្រាប់តែ​ជនសង្ស័យ​ដែល​ស្នាក់​នៅ​បន្ទប់​ជិត​នោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ក្មេងស្រីហើយ​​ក៏​មានការ​ប្រតាយប្រតប់​គ្នាដោយ​ជនសង្ស័យ​ប៉ុនប៉ង​ចាប់រំលោភ​ទៅលេីក្មេងស្រីនោះតែក្មេងស្រីបាន​រើបំរះនិង​ស្រែក​អោយ​គេ​ជួយទើប​មានការ​ភ្ញាក់ផ្អើល​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាននិង​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ក្រុង​ទាំង​យប់​តែ​ម្តង។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ខែវិច្ឆិកាឆ្នាំ​២០១៩នេះជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​កំពត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរ​នាំ​បន្ថែម​និង​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់៕