ជនជាតិ​វៀតណាមចំនួន៥នាក់ត្រូវបានសត្ថកិច្ចឃាត់ខ្លួន​ក្រោយពីបានចាប់ជនជាតិវៀតណាមដូចគ្នាបង្ខាំងជំរិតទាប្រាក់

ជនជាតិ​វៀតណាមចំនួន៥នាក់ត្រូវបានសត្ថកិច្ចឃាត់ខ្លួន​ក្រោយពីបានចាប់ជនជាតិវៀតណាមដូចគ្នាបង្ខាំងជំរិតទាប្រាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តស្វាយរៀង:​ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ក្នុងនោះមានជនជាតិ​វៀ​តណាមម្នាក់ត្រូវបានកម្លាំងកងរាជ​អា​វុធហ​ត្ថ​ខេត្តស្វាយរៀងសហការជាមួយអា​វុ​ធហ​ត្ថខេត្តព្រៃវែងឃាត់ខ្លួនតាមពា​ក្យ​បណ្តឹងរបស់​ម្តាយជនរ​ងគ្រោះដែលជាជនជាតិ​វៀ​តណាមដោយមានជនស​ង្ស័​យមិ​នស្គាល់​អត្ត​សញ្ញាណ(បានចាប់កូន​ស្រីរ​បស់​ខ្លួចរួចទូរស័ព្ទទៅជំ​រិតទាប្រាក់)ហើយជនសង្ស័យរួម​និងវត្ថុតាងត្រូវបានសមត្ថកិច្ច​ធ្វើ​ការប​ញ្ជូនទៅសាលាដំបូងខេត្តស្វាយ​រៀងដើម្បីចាត់ការបន្ត​នា​រសៀល​ថ្ងៃទី​៦ខែវិច្ឆិកាឆ្នាំ២០១៩នេះ​ ។

ជនសង្ស័យដែលសមដែលសមត្ថកិច្ចយើងឃាត់ខ្លួនទាំង​៥នាក់មានឈ្មោះទី១ហួចសៅភេទប្រុសអាយុ៤៧ឆ្នាំជនជា​តិខ្មែរមុខរបររ​ត់តាក់ស៊ីមានទីលំនៅភូមិលេខ១សង្កាត់​លេខ៥ខណ្ឌសែនសុខរាជធានី​ភ្នំពេញ

Sponsor

ទី២.មានឈ្មោះហួរតាមភេទប្រុសអាយុ៤៧ឆ្នាំជនជាតិខ្មែរមានមុខ​រប​រជាងសំ​ណង់មានទីលំនៅភូមិបាវិតសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀ​ង។ 

ទី៣ឈ្មោះផាមប៊ិនញឺភេទស្រីអាយុ៤០ឆ្នាំជនជាតិវៀ​ត​ណា​មមុខរបរចុងភៅមានទីលំនៅ​ក្រុម​១ទីប្រ​ជុំជន​កឹងយួកស្រុកកឹងយួកខេត្តឡុងអានប្រទេសវៀតណា​ម​ ។ 

ទី៤.មានឈ្មោះស៊ាងបញ្ញាភេទប្រុសអាយុ២៦ឆ្នាំជនជា​តិខ្មែ​រមុខរ​បរបុ​គ្គលិ​កកាស៊ីណូមានទីលំនៅភូមិអូឈើនាលឃុំកំពង់​ត្រាចស្រុកកំពង់ត្រាចខេត្តកំពត។ 

ទី៥.ឈ្មោះរ័ត្នសុខភេទប្រុសអាយុ៤៨ឆ្នាំមានទីលំនៅបច្ចុ​ប្ប​ន្នភូ​មិបាវិតកណ្តាល​សង្កាត់បាវិតក្រុងបាវិខេត្តស្វាយរៀង 

ចំណែកជនរងគ្រោះមាន:ទី១ឈ្មោះយ៉ធីញឹងភេទស្រីអាយុ៤៤ឆ្នាំជនជា​តិវៀ​ត​ណាមមានទី​លំនៅ​ភូមិហុងភូឃុំហុងណាំស្រុកកេសាត់ខេត្តសុខត្រាំងប្រទេសវៀត​ណាម​ ។ 

ទី២.ឈ្មោះ​ ង្វៀនទឹងខាន់ភេទប្រុសអាយុ៣៤​ឆ្នាំជនជា​តិ​វៀត​ណាមមានទីលំនៅសង្កាត់១ខណ្ឌទី៥ក្រុងហូជីមិញប្រទេសវៀត​ណាម​ ។ 

ទី៣ឈ្មោះហ្វៀនយូមិនគ្រឿងភេទប្រុស​អា​យុ៣៧ឆ្នាំជនជា​តិវៀ​តណាមមុខរប​រជាងឈើមានទីលំនៅសង្កា​ត់​១១ខណ្ឌ១១ក្រុងហូ​ជីមិ​ញប្រទេសវៀតណាម​ ។​ 

ទី៤ឈ្មោះវូហ្វាងយ៉ុងភេទប្រុសអាយុ៣៤ឆ្នាំជនជាតិវៀត​ណាម​មុខរបរអា​ជីវករមានទីលំនៅស​ង្កា​ត់ទី​៥ខណ្ឌ១០ក្រុងហូជីមិញប្រទេសវៀតណា​ម។​ 

ទី៥ឈ្មោះត្រឹងមិញវ៉ាងភេទប្រុសអាយុ៤០ឆ្នាំជនជាតិវៀ​ត​ណា​ម​មុខរបរកម្ម​ក​រមានទី​លំនៅភូ​មិអិនប៊ិនឃុំអានហឹងស្រុកធន់អាងខេត្តបិនយឿងប្រទេសវៀតណាម​ ។​ទី៦ឈ្មោះងួនសារីភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ​មុខរបរកម្មករមានទីលំ​នៅ​ភូមិបាវិតក​ណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯកស្រីវុត្ថាមេបញ្ជាការរងកងរាជអាវុ​ធហ​ត្ថខេ​ត្តស្វា​យរៀ​ងបានមានប្រសា​ស​ន៍ថាដោយយោងតាមពាក្យបណ្តឹង​រ​បស់​ឈ្មោះ​ឡេធីង៉េភេទស្រីអាយុ៦៥ឆ្នាំជនជា​តិវៀ​តណាមមានទីលំនៅបច្ចុប្ប​ន្ន​ភូមិហ្គរណយឃុំនិនឌៀងស្រុកចូវថាន់ខេត្តតៃនិញប្រទេសវៀតណាមបានមកដាក់ពាក្យបណ្ដឹ​ង​ជន​សង្ស័​យមិនស្គាល់អត្តស​ញ្ញា​ណបានចាប់កូនស្រីរ​ប​ស់ខ្លួនរួចបានទូរស័ព្ទទៅជំ​រិត​ទាប្រាក់​ពី​គាត់។

លោកវរសេនីយ៍ឯកបានបន្តទៀតថាក្រោយពីទទួលបានពា​ក្យ​បណ្តឹងភ្លា​មមន្ត្រីនគរបាលយុត្តិ​ធ​ម៌កង​រាជ​អាវុធហ​ត្ថខេ​ត្តស្វាយ​រៀងសុំការអនុញ្ញាត​ពី​លោក​ គង់ច័ន្ទខេមរិទ្ធព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំ​បូង​ខេត្តស្វាយរៀងស្រាវជ្រាវ​ប​ន្តរ​ហូតម​កដល់ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៩វ​លាម៉ោង៩​និង​៤៣​នាទីទើបកម្លាំងជំនាញកង​រា​ជអាវុ​ធហ​ត្ថខេ​ត្តស្វា​យ​រៀងបានកំណត់មុខសញ្ញា​ជ​នសង្ស័​យដែលបានចាប់បង្ខាំង​មនុស្សនៅផ្ទះ​សំណាក់មួ​យកន្លែ​ងយីហោ​ សសារឿននៅខាងកើត​ស្ពា​នអ្នក​លឿង​ ។

លោកបានបញ្ជាក់ទៀតថាដោយមានអនុញ្ញាតពី​លោ​កគង់ច័ន្ទខេមរិទ្ធព្រះរាជអាជ្ញា​នៃអ​យ្យកា​រអ​មសាលាដំ​បូង​ខេត្ត​ស្វាយ​រៀងអនុញ្ញាត​ឲ្យម​ន្ត្រីគនរ​បាល​យុត្តិធម៌កងរាជអាវុធហត្ថខេ​ត្ត​ស្វាយរៀង(ពន្លាតសមត្ថកិច្ចដែនដីតាម​មាត្រា៦​៨នៃក្រមនីតិវិធី​ក្រម​ព្រ​ហ្មទ​ណ្ឌ)សហការជាមួយកម្លាំង​ក​ងរាជ​អាវុ​ធហ​ត្ថខេ​ត្តព្រៃ​វែងនិងក្រោមបញ្ជាផ្ទាល់ពីលោ​ក​ឧត្តម​សេនី​យ៍​ត្រីសែវុទ្ធីមេបញ្ជាការក​ងរាជ​អាវុ​ធហត្ថ​ខេត្ត​ស្វាយ​រៀងដឹកនាំដោយលោកវរ​សេ​នីយ៍ឯ​កស្រីវុត្ថាមេបញ្ជាការរងកងរាជអា​វុ​ធហត្ថ​ខេត្ត​ស្វាយរៀងយកកម្លាំងអាវុធហ​ត្ថ​ខេត្ត​ស្វាយរៀងចំនួន​១០នាក់សហការជាមួយកម្លាំង​អា​វុធ​ហត្ថ​ខេត្ត​ព្រៃវែងហើយនៅវេលាម៉ោង១​១និង៤០នាទីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៩កម្លាំងបានសហការដឹកនាំដោ​យ​លោក​ឧត្តមសេ​នី​យ៍ត្រីឈួនគឹមសានមេបញ្ជាការកងរាជ​អា​វុធហ​ត្ថខេ​ត្តព្រៃ​វែង​ ។ 

ជាលទ្ធផលសមត្ថកិ​ច្ច​យើងបានឆែ​កឆេរ​នៅផ្ទះ​យីហោសសារឿននោះរកឃើញមនុស្ស​ចំនួ​ន១១នាក់ប្រុស៨នាក់ស្រី៣នាក់ហើយកម្លាំងជំនាញកង​រា​ជអាវុ​ធ​ហត្ថខេ​ត្តព្រៃវែងបាននាំខ្លួនមនុស្ស​ទាំងអស់ទៅទីបញ្ជាការដ្ឋានក​ង​រាជ​អាវុ​ធហ​ត្ថខេត្តព្រៃវែងដើម្បីសា​ក​សួរ។

ក្រោយពីបញ្ចប់ការសា​ក​សួរមន្ត្រីនគរបាលយុ​ត្តិធ​ម៌កង​រាជអា​វុធ​ហ​ត្ថខេត្តព្រៃវែងប្រគល់មនុស្ស​ទាំង១១​នាក់ឲ្យទៅកងរាជអាវុធហត្ថខេ​ត្ត​ស្វាយ​រៀងដើម្បីកសាងសំណុំ​រឿ​ងចាត់​ការតា​មនីតិ​វិ​ធីច្បាប់​ ។

បច្ចុប្បន្នជនសង្ស័យចំ​នួ​ន៥នាក់និងវ​ត្ថុតា​ងអាវុ​ធខ្លីមួ​យដើម(កាំភ្លើ​ងបា​ញ់ខ្យ​ល់)និងរថយន្តកាម​រីឆ្លា​មមួ​យគ្រឿងកសាងសំណុំរឿ​ង​បញ្ជូនទៅកាន់តុលាការរីឯជ​នរង​គ្រោះក៏បញ្ជូនទៅតុលាការដើម្បីសា​កសួរ​ផ​ងដែរ៕