ភ្នំពេញៈ ជនជាតិចិន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ១ឃាត់ខ្លួនក្នុងនោះចាប់ច្រឡំម្នាក់វាយយ៉ាងទ្រមខ្លួនបន្ទាប់ពីជនជាតិចិនមួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយអាវុធខ្លី២ដើមសុទ្ធតែបិទមុខចូលធ្វើសកម្មភាពប្លន់ហាងលក់គុជដែលជារបស់ជនជាតិចិនដូចគ្នាហើយផ្ទុះអាវុធចំនួន២គ្រាប់បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៧ខែវិឆ្ឆិកាឆ្នាំ២០១៩នៅចំណុចហាង(លក់គុជហឺហឺ )ដែលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួន ភ្លាមៗពុំត្រូវបានស្គាល់ឈ្មោះឡើយដែលក្នុងនោះមានម្នាក់ ចាប់ច្រឡំហើយត្រូវបាននគរបាលវាយបែកក្បាល។
ចំណែកជនរងគ្រោះ១ឈ្មោះ XU JIAN WEI ភេទប្រុស អាយុ២៨ឆ្នាំ
ទី២ឈ្មោះ XUE DANFENG ភេទស្រីអាយុ៣៦ឆ្នាំអ្នកទាំង២ជាប្ដីប្រពន្ធនិងគ្នាជាអាជីវករលក់គុជស្នាក់នៅក្នុងហាងលក់គុជខាងលើនិងមានស្រុកកំណើតនៅខេត្តFUJIANប្រទេសចិន។
តាមប្រភពព័ត៌មាននៅក្បែរៗនោះបានអោយដឹងថានៅមុនពេលកើតហេតុខណះពេលដែលប្តីប្រពន្ធជនជាតិចិន២នាក់កំពុងស្ថិតនៅក្នុងហាងស្រាប់តែជនសង្ស័យជាជនជាតិចិន មានគ្នា៤នាក់សុទ្ធតែពាក់ម៉ាស់ប្រដាប់ដោយអាវុធខ្លី២ដើម ម៉ាកកា៥៩មួយដើមនិងម៉ាករ៉ូឡូមួយដើមបានចូលទៅក្នុងហាងក្នុងគោលបំណងប្លន់តែត្រូវបានជនសង្ស័យប្រតាយប្រតប់និងរត់ចេញនាំគ្នាចាក់សោទ្វារខណះនោះជនសង្ស័យ មានការភ័យស្លន់ស្លោហើយក៍បានរត់ទៅក្រោយធាក់ទំលាយទ្វារនិងបាញ់ផ្តាច់សោរដើម្បីរត់គេចខ្លួនហើយត្រូវភ្លាមៗត្រូវសមត្ថកិច្ចទៅអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់ព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាកកា៥៩មួយដើមដែលជនសង្ស័យបោះចោល។
លុះក្រោយមកដោយមានការផ្តល់ព័ត៌មានសមត្ថកិច្ចក៍បានសហការណ៍ជាមួយសន្តិសុខរោងចក្រនៅសួនឧស្សាហ៍កម្មកាណាឌីយ៉ាក៍បានឃាត់ខ្លួនជនម្នាក់ទៀតខណះពេលដែលធ្វើដំណើរជាមួយបងស្រីទៅទំនាក់ទំនងនៅក្នុងរោងចក្រហើយនាំគ្នាវាយយ៉ាងចាស់ដៃតែក្រោយមកថាច្រឡំ។
តាមព័ត៌មានព័ត៌មានអោយដឹងថាហាងគុជខាងលើកន្លងធ្លាប់មានរឿងជាច្រើនលើកមកហើយដែលកន្លងមកត្រូវជនសង្ស័យក៍បានដាក់គ្រាប់បែកក្លែងក្លាយបង្កអោយមានការភ្ញាក់ផ្អើលផងដែរ៕




