ខេត្តកណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយវាងម៉ូតូនិងរថយន្តបណ្ដាលអោយស្លាប់១នាក់កើតហេតុនៅថ្ងៃព្រហស្បត្តិ៍១១កើតខែកក្ដឹកឆ្នាំកុរឯកស័កព.ស២៥៦ត្រូវនិងថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩វលាម៉ោង២១,០០នាទីនៅចំណុចផ្លូវលេខ២១ភូមិត្រើយត្រឹង្សឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល ។
នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើមានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥សេរី២០១៦ពណ៍ខ្មៅពាក់ផ្លាកលេខកណ្ដាល1T-2295 បើកបរដោយឈ្មោះ នាង ប៉េងឡុង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងផ្សារដែកនិងកញ្ចក់(មិនពាក់មួក)មានទីលំនៅភូមិទេពអរជូនឃុំកោះខែលស្រុកស្អាងខេត្កណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង(ព្រែកអំបិល-កោះខែល)។
លុះពេលមកដល់ចំណុចកើតហេតុក៏បានវេចង្កូតទៅបុករថយន្តម៉ាកស៊ីអវី(CRV)ពណ៍ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2H-3508 បើកបរដោយឈ្មោះ យ៉ាង ហ្វាយិន ភេទប្រុសអាយុ៥១ឆ្នាំជាជនជាតិចិនស្នាក់នៅស្រុកកោះធំ ខេត្តកណ្ដាលដែលកំពង់បើកបញ្ច្រាស់ទិសគ្នាពីជើងមកត្បូង(ភ្នំពេញ-កោះធំ)បណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងនាំខ្លួនអ្នកបើកបររថយន្តយកមកសាកសួរនិងដកហូតវត្ថុតាងទាំងពីរមកអធិការដ្នាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។
ចំណែកសាកសពសមត្ថកិច្ចយើងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបានអោយដឹងទៀតថាករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

