បុរសម្នាក់ជិះម៉ូតូរម៉កដេីរទិញអេតចាយត្រូវរថយន្តកូរ៉េបេីកបុកបណ្តាលអោយស្លាប់ពេបញ្ចូនទៅកាន់មន្ទីពេទ្យបានពាក់កណ្តាលផ្លូវ

បុរសម្នាក់ជិះម៉ូតូរម៉កដេីរទិញអេតចាយត្រូវរថយន្តកូរ៉េបេីកបុកបណ្តាលអោយស្លាប់ពេបញ្ចូនទៅកាន់មន្ទីពេទ្យបានពាក់កណ្តាលផ្លូវ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបេីកបរលឿនមិនប្រយត្ន័ទៅបុកម៉ូតូរម៉កអេតចាយពេញទំហឹងបណ្តាលអោយ​ស្លាប់ក្រោយពីបញ្ចូនទៅកាន់មន្ទីពេទ្យហេតុករានេះកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី៨ខែវិច្ឆិកាឆ្នាំ២០១៩ត្រង់ចំណុចខាងត្បូងប្រមាណ២០ម៉ែត្រជិតស្ពានកំពង់ទួលហៅ(ស្ពា​ន៧​មករា)​ ស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ វ៉ុល ថា ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរទិញអេតចាយរស់នៅស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ វឿន ពៀក ភេ​ទ​ប្រុសអាយុ២០ឆ្នាំរស់នៅស្រុកក្រគរខេត្តពោធិសាត់បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ១តោនកន្លះពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C-9402បេីកបរលឿន។

Sponsor

យោងតាមសាក្សីបានឲ្យដឹងថាដំបូងឡើយគាត់ឃើញ ជនរងគ្រោះបើករឺម៉កតាមបណ្ដោយផ្លូវជាតិលេខ៣ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កបើកយ៉ាងលឿនទិសដៅពីត្បូងមកជើងបញ្ច្រាស់ទិសគ្នាបានរ៉េចង្កូតមកបុុករឺម៉កពេញទំហឹងបណ្ដាលឲ្យគាត់រងរបួសត្រូវដើមទ្រូងធ្ងន់ធ្ងរដោយរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ប្រភពដដែលបានបន្តថាកម្មអកុសលដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះបានផុតដង្ហើមក៏បានដឹកសពមកដល់កន្លែងកើតហេតុនេះវិញចំណែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់បានប្រគល់ឲ្យជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយករថយន្តនិងរឺម៉កទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕