គ្រាប់យុទ្ធភណ្ឌជាច្រេីនដែលមិនទាន់ផ្ទុះត្រូវបានប្រជាលរដ្ឋប្រទះឃេីញខណះពេលដែលដេីរជិកដីរកសត្វពស់

គ្រាប់យុទ្ធភណ្ឌជាច្រេីនដែលមិនទាន់ផ្ទុះត្រូវបានប្រជាលរដ្ឋប្រទះឃេីញខណះពេលដែលដេីរជិកដីរកសត្វពស់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តបាត់ដំបង:​ ប្រជាពលរដ្ឋប្រទះឃេីញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខ្នាតយក្សជាច្រើនគ្រាប់ត្រូវបានកប់ក្រោមដីខណះ​ដែលពួកគាត់ដើររុករកសត្វពស់។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាហេតុការណ៍ប្រទះឃើញគ្រាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩​នៅចំនុចអូរឆ្នាំងធ្លុះស្ថិតក្នុងភូមិឆករកាឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបង។

Sponsor

របាយការណ៍ដដែលបានបញ្ជាក់ថាក្រោយពីទទួលបាន​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅចំណុចទីតាំងខាងលើភ្លាមៗនោះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំឡូតបានចុះទៅដល់ទីកន្លែងកើតហេតុនិងបានរាការណ៍​បន្តទៅមន្ត្រីអង្គភាពស៊ីម៉ាក់ដើម្បីរុករកបន្ថែម។

លុះនៅវេលាព្រឹកថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៩ម្សិលម៉ិញកម្លាំង​សហការមានកម្លាំងវរៈ823កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំឡូតរួមជាមួយនិងកម្លាំងស៊ីម៉ាក់បានចុះទៅធ្វើការពិនិត្យរុករកយ៉ាងយកចិត្តទុក្ខដាក់ដែលជាលទ្ធផលបានរកឃើញ​គ្រាប់ប្រភេទDK 75 កប់នៅក្នុងដីសរុបចំនួន៣៤គ្រាប់ដែលគ្រាប់ទាំងអស់នោះសង្ស័យបានកប់ទុកកាលពី​សម័យសង្រ្គាម។

ក្រោយពីប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌទាំងអស់នោះត្រូវបានមន្ត្រីស៊ីម៉ាក់យកទៅរក្សាទុកដើម្បីរងចាំពេលវេលាធ្វើការ​កំទេចចោលនៅពេលក្រោយ៕