​​ទូក(ង)​ចូលរួម​ប្រណាំងនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកនិងបណ្តែត​ប្រទីប​បាន​កើនឡើង​ជាង​ឆ្នាំមុនដល់ទៅ​៧៩ទូក​ដែល​មក​ពី១៩ខេត្ត​ក្រុង​និង៦អង្គភាព​មាន​ទូក​(ង​)សរុប​ជិត​៣០០ទូក​

​​ទូក(ង)​ចូលរួម​ប្រណាំងនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកនិងបណ្តែត​ប្រទីប​បាន​កើនឡើង​ជាង​ឆ្នាំមុនដល់ទៅ​៧៩ទូក​ដែល​មក​ពី១៩ខេត្ត​ក្រុង​និង៦អង្គភាព​មាន​ទូក​(ង​)សរុប​ជិត​៣០០ទូក​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ២០១៩នេះ​មាន​មានចំនួនទូកង​ចូលរួម​ប្រណាំង​បាន​កើនឡើង​ជាង​ឆ្នាំមុនដល់ទៅ​៧៩ទូក​ដែល​មក​ពី១៩ខេត្ត​ក្រុង​និង៦អង្គភាព​មាន​ទូក​(ង​)សរុប​ជិត៣០០ទូក​។​ ​

Sponsor

នេះ​បើ​តាម​ការ​បញ្ជាក់ឲ្យដឹង​ពី​លោក​ ​ប៊ូ​ ​ជុំ​សេរី​ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និងកីឡា​និង​ជាស​មា​ជិ​ក​នៃ​គណៈកម្ម​ការ​ផ្គូ​រ​ផ្គង​ទូកង​។​

លោក​ ​ប៊ូ​ ​ជុំ​សេរី​ ​បាន​បញ្ជាក់​ថា​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ឆ្នាំ២០១៩នេះ​មាន​ទូកង​ចូលរួម​ប្រកួតប្រណាំង​សរុប​ចំនួន​២៩៧ទូក​គឺ​កើនឡើង​ចំនួន៧៩ទូក​បើ​ធៀប​ទៅ​នឹង​ចំនួន​ដែ​ល​បាន​ចូលរួម​កាលពី​ឆ្នាំ២០១៨​។​

លោក​បន្ថែម​ថា​មាន​ខេត្ត​ក្រុង​ចំនួន១៩​បាន​បញ្ចូន​ទូក(ង)​មក​ចូលរួម​អុំ​ប្រណាំង​ហើយ​មក​ពី​ស្ថាប័នរដ្ឋ​ចំនួន៦ផង​ដែរ​មក​ចូល​​រួម​មាន​មក​ពី​ក្រសួងការពារជាតិ​,​អគ្គស្នងការ​នគរបាល​ជាតិ​,​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ទី​ស្តី​គណៈរដ្ឋមន្រ្តី​ ​ជាដើម​។​

​បើ​តាម​សមាជិក​នៃ​គណ​កម្ម​ការ​ផ្គូ​រ​ផ្គង​ទូក(ង​)រូប​នេះ​បាន​ឲ្យដឹង​បន្ថែម​ថា​ក្នុងចំណោម​ទូក​ទាំង២៩៧ទូក​នេះ​មាន​ទូកអុំ​ផ្នែក​បុរស​ចំនួន១៦៧ទូក​ទូកអុំ​ផ្នែក​នារី​ចំនួន១ទូក​ដោយឡែក​ទូក​ចែវ​ផ្នែក​បុរស​មាន​ចំនួន៣០ទូក​និង​ទូកចែវ​ផ្នែក​នារី​មាន​ចំនួន​២ទូក​ឯ​ទូក​ខ្នាត​អន្តរជាតិ​ផ្នែក​បុរស​មាន​ចំនួន៩៥ទូក​ផ្នែក​នារី​មាន​ចំនួន២ទូក​។​

សូមជម្រាប​ថា​កីឡាករ​កីឡា​រិនី​ចូលរួម​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​មាន​ចំនួន១៩,២១៨នាក់​ក្នុង​នោះ​បុរស​មាចំនួន១៥,៤៧១នាក់​ ​ចំណែក​នារី​ចំនួន១៨៤នាក់​និង​មាន​កីឡាករ​ត្រៀម​ផ្នែក​បុរស​ចំនួន៣៤៧០នាក់​និងកីឡា​ការិនី​ត្រៀម​ចំនួន៨៩នាក់​។​

​សូម​បញ្ជាក់​ថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែត​ប្រទីប​អក​អុំ​បុក​ និង​សំពះព្រះខែ​ឆ្នាំ២០១៩នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី១០​ទី១១​និង​ទី១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩នេះតទៅ។