ពិធីប្រឡងប្រណាំងប្រទីបនាពេលបុណ្យអកអំបុកនៅកម្ពុជាក្រោមខេត្តឃ្លាំងមេីលទៅខុសប្លែកគួរអោយសប្បាយ

ពិធីប្រឡងប្រណាំងប្រទីបនាពេលបុណ្យអកអំបុកនៅកម្ពុជាក្រោមខេត្តឃ្លាំងមេីលទៅខុសប្លែកគួរអោយសប្បាយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពិធីបុណ្យអុំទូកគឺជាបុណ្យជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកាដែលពេលខ្លះអាចធ្លាក់មកចុងខែតុលាដែលជាខែចេញវស្សានៃរដូវរកត្រីពិធីបុណ្យអុំទូកត្រូវគេជឿថាត្រូវបានគេប្រារព្ធធ្វើតាំង ពីសម័យបុរាណកាលមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ(១១៨១ នៃ គ.ស)រហូតមកដល់បច្ចុប្បន្ន។

ដើម្បីរំលឹកដល់គំរូនៃវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវនៃអាណាចក្រចម្ប៉ាក្នុងចម្បាំងលើទូកនាបឹងទន្លេសាប។

Sponsor

ពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃដោយថ្ងៃទីមួយជាថ្ងៃបើកកិច្ចប្រណាំងទូកព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នាធ្វើជាទីព្រ័តដែលកម្ពុជាបានប្រារព្ធធ្វើក្នុង
(​រាជព្រះបាទសុីសុវត្ថ)ក្នុងឆ្នាំ១៩១៤នេះបើយោងតាមឯក​សារខ្លះៗរបស់បារាំង។

ដោយឡែកកាលពីម្សិលមិញថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៩នេះ ដែលជាថ្ងៃខិតចូលមកដល់នៃពិធីបុណ្យអុំទូកប៉ុន្ដែបើយើងក្រឡែកទៅមើលអតីតទឹកដីកម្ពុជារបស់យើងវិញនោះគឺ​កម្ពុជាក្រោមបាននាំគ្នាសាងសងប្រទីបដើម្បីធ្វើការប្រឡង​ប្រជែងអមមកជាមួយអ្នកអុំទូកងរដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្ដង។

យោងទៅតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះVen Ly Phet ដែលជាអ្នកបង្ហោះទិដ្ឋភាពទាំងនេះបានសរសេរប្រាប់ឱ្យដឹងថាប្រឡងប្រទីបនាពេលបុណ្យអកអំបុកនៅខេត្តឃ្លាំង៕