កំពង់ឆ្នាំង: តាមសេចក្ដីរាយការណ៍ពីប្រជាពរដ្ឋបានអោយដឹងថានៅចំណុចផ្ទះមួយកន្លែងមានបុរស់ម្នាក់បានចងកសម្លាប់ខ្លួននៅនិងកន្លែងជាប់ជាមួយថ្នឹមផ្ទះបង្ករអោមានកាភ្ញាក់ផ្អេីលនៅរសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីស្ថិតក្នុងភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ ឌុក វណ្ណះ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិនិងសង្កាត់កើតហេតុខាងលើមានមុខរបរមិនពិតប្រាកដជាមុខសញ្ញាធ្លាប់ប្រើ
ប្រាស់គ្រឿងញៀននិងទើបចេញពីពន្ធនាគារ។
តាមការបំភ្លឺពីឈ្មោះ ញ៉ឹប សុផល ដែលត្រូវជាបងថ្លៃជនរងគ្រោះស្នាក់នៅផ្ទះជាមួយគ្នាបានអោយដឹងថា(ជនរងគ្រោះតាំងពីត្រូវបានដោះលែងពីពន្ធនាគារ)ចេះតែរវើរវាយនិងនៅតែបន្តប្រើប្រាស់គ្រឿងញៀនហើយករណីនេះជនរងគ្រោះបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រហែលក្នុងចន្លោះពីម៉ោង ៩ទៅម៉ោង១០យប់កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ដោយខ្លួនឯងនៅក្នុងបន្ទប់ដេក(បិទទ្វាជិត)លុះព្រឹកឡើងមិនបានចាប់អារម្មណ៍គាត់ក៏ទៅលក់ដូរឥវ៉ាន់នៅផ្សារលើ។
លុះល្ងាចឡើងថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីគាត់បានត្រឡប់ដល់ផ្ទះក៏ធុំក្លិនស្អុយរួចដើរស្រង់ក្លិនក្នុងផ្ទះមើលតាមចម្រឹងបង្អួចបន្ទប់ទើបឃើញសជនរងគ្រោះចងព្យួរកក៏រាយការណ៍មកសមត្ថកិច្ច។
ផ្អែកតាមចម្លើយសាច់ញ្ញាតិជនរងគ្រោះនិងតាមការពិនិត្យ ធ្វើកោសល្យវិច្ច័យតាមវិធានការជំនាញបានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយ(ចងក)ដោយខ្លួនឯងពិតប្រាកដមែន។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចក៏បានប្រគល់សពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

