តំបន់ឆ្នេរ​ទេសចរណ៍​ដ៏តូចមួយត្រូវបានអ្នក​ទេសចរណ៍​រិះគន់​ដែលមានទឹកស្អុយហូរចូលតំបន់ឆ្នេរបង្ករអោយមាន​ក្លិន​ស្អុយតេីមន្រ្តីបរិស្ថានទៅណា?

តំបន់ឆ្នេរ​ទេសចរណ៍​ដ៏តូចមួយត្រូវបានអ្នក​ទេសចរណ៍​រិះគន់​ដែលមានទឹកស្អុយហូរចូលតំបន់ឆ្នេរបង្ករអោយមាន​ក្លិន​ស្អុយតេីមន្រ្តីបរិស្ថានទៅណា?

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពត​:​ មកដល់​ថ្ងៃនេះ​ពិធី​បុណ្យ​អុំទូក​អកអំបុក​បណ្តែត​ប្រទីប​ និង​សំពះ​ព្រះខែ​បានឈានចូលមកដល់ថ្ងៃទី២ហើយ​ប្រជា​ជន​ខ្មែរ​ទូទាំង​ប្រទេស​បាននឹងកំពុងតែមានការ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ខណៈដែល​ពួកគេ​បានឈប់សំរាក​ដេីម្បី​ចូល​រួម​អបអរសាទរ​ក្នុង​ពិធី​បុណ្យ​ជាតិ​ដ៏ធំមួយនេះ​ហេីយក៏មាន​ប្រជាជន​មួយ​ចំនួន​បានត្រលប់ទៅកាន់ស្រុកកំណេីតរបស់ខ្លួន​ដេីម្បីជួបជុំ​បងប្អូន​សាច់ញាតិ​និងឪពុកម្តាយយ៉ាងនឹករលឹកផងដែរ។

ជាមួយ​នឹង​ដំណើរ​កម្សាន្តក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​អុំទូក​នេះដែរ​ក៏មានតំបន់​រមណីយដ្ឋាន​មួយចំនួន​តូច​បានទទួលរងនូវ​ការរិះគន់​ពី​អ្នក​ដំណើរ​និង​ភ្ញៀវ​ទេសចរណ៍​ដូចជា​ការ​បរិស្ថាន​​មិនស្អាត​ការដំឡើង​ថ្លៃ​កន្លែង​តូប​ផ្ទះ​សំណាក់​សណ្ឋាគារ​និង​អាហារ​ភេសជ្ជៈ​ជាដេីមដែលនេះជា​បញ្ហា​មួយបង្កឲ្យមានការ​ប៉ះពាល់យ៉ាងខ្លាំង​ចំពោះ​មុខមាត់​ប្រទេស​ជាតិ​។

Sponsor

យ៉ាងណា​មិញ​ក្រឡេក​មកមេីល​លោក​ K01 ឯណេះ​វិញ​ ខណៈ​ដែល​នៅអំឡុងថ្ងៃនៃ​ពិធី​បុណ្យ​អុំទូក​លោក​ជាមួយ​​ភរិយា​និង​មិត្តភ័ក្ដិ​បងប្អូន​បានមានដំណេីររួមគ្នាទៅកាន់ខេត្ត​កំពត​ក៏ស្រាប់​តែ​ប្រទះឃើញ​បរិស្ថាន​មិនស្អាត​ដែលសភាពទឹក​ទន្លេឡេីង​កខ្វក់​ដោយក្នុង​នោះ​ដែរ​លោក​ K01 ក៏បាន​មានការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖

ស៊ែរតែម្នាក់មួយនឹងបានដឹងដល់មិនខានជួយខមិនម្នាក់មួយផង​សូមផ្ញើរ​វីដេអូ​ដែលថតបានមុនហ្នឹងទៅមន្ត្រីខេត្តកំពតជួយយកភ្នែកមើលផងស្អុយណាស់ចង់ដឹងដល់ហើយ តើមានមន្ត្រីខេត្តណាបានមកដល់កន្លែងនឹងអត់?បងប្អូនខេត្តកំពតប្រហែលជាស្គាល់ហើយ»។