តៃកុងរថយន្ត​កុងតឺន័រ​របស់ក្រុមហ៊ុនTEECOសង្ស័យ​បេីក បរក្នុងស្ថានភាពស្រវឹងរ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់៣កង់រងកាខូចខាត

តៃកុងរថយន្ត​កុងតឺន័រ​របស់ក្រុមហ៊ុនTEECOសង្ស័យ​បេីក បរក្នុងស្ថានភាពស្រវឹងរ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់៣កង់រងកាខូចខាត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សង្ស័យ​ស្រវឹងបុរសម្នាក់បានបើករថយន្តកុងទីន័រ​ក្នុងល្បឿនយ៉ាងលឿនបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែក​ទ្រូងផ្លូវរងការខូចខាតអស់ចំនួន៣កង់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង​១៥នាទីយប់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវ​លេខ​៥៩8នៅចំណុចមុខឃ្លាំងលីហួរស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

Sponsor

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុសម្នាក់រួមជាមួយនឹងព្រូម្នាក់បើករថយន្តមួយគ្រឿងប្រភេទកុងទីនរ័ពណ៌សពាក់ស្លាកលេខភ្នំពេញ4A-1233បើកបរតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿនដូចហោះខណពេលបើកមកដល់ចំណុចកើតហេតុថោយសារអ្នកបើករថយន្តបង្កខ្វះការប្រុងប្រយ័ត្នងោកមួយភាំងបានរេចង្កូតមកឆ្វេងដៃបណ្តាលអោយជ្រុលទៅបុកនឹងឃឿនពុះចែកទ្រូងផ្លូវអោយបាក់អស់៣កង់រួមជាមួយនឹងបង្គោលភ្លើងមួយដើមរងការខូចខាតចំណែករថយន្តបង្កខ្ទេចអស់មួយកំណាត់ខាងមុខផ្នែកខាងស្តាំដៃនឹងបែកកញ្ចក់មុខផ្នែកខាងស្តាំភ្លាមៗអ្នកបើករថយន្តបានបើកទ្វារថយន្តហើយចុះគេចខ្លួនដោយទុករថយន្តចោលនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយកើតហេតុបានមួយសន្ទុះស្រាប់តែមានបុរសម្នាក់បានបើកម៉ូតូមួយគ្រឿងទៀម៉ាកធូដេមិនចាំស្លាកលេខទៅបុករថយន្តកុងទីន័របណ្តាលឲ្យត្រូវរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯមជនផងដែរ។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕