ភ្នំពេញៈ បេីកបរទាំងស្រវឹងក្នុងល្បឿនលឿនទាំងរថយន្តដឹកទំនិញយ៉ាងទៅបុកនិងម៉ូតូកង់បីឥណ្ឌាហើយក៏បន្តរុញទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿងនិងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០១៩ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រស្ថិតនៅក្នុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកISUZUដឹកទំនិញមួយគ្រឿងពណ៌ស
ពាក់ស្លាកលេខភ្នំពេញ2AM.3759បើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដោយភាពស្រវឹងផងនោះខណៈមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាពណ៌សគ្មានស្លាកលេខដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតយ៉ាងដំណំហើយក៏បន្តទៅបុកផ្លាកផ្ទះសំណាក់បាក់អស់១ដើមថែមទាំងបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះនិងខូចខាតអីវ៉ាន់លក់ចាប់ហួយរាយប៉ាយពេញផ្ទះនិងរងការខូចខាតម៉ូតូសង់កូរ៉េម៉ូតូវ៉េវអស់២គ្រឿងបន្ថែមទៀត។
អ្នកបើករថយន្តបង្កបានបើកថយក្រោយបំណងបើករត់ក៏ត្រូវនឹងរថយន្តវីហ្គោពណ៌សមួយគ្រឿងទៀតមិនមានស្លាកលេខបានខូចខាតផ្នែកខាងមុខយ៉ាងដំណំកល់ជាប់ទៅលែងរួចហើយក៏បានឈប់រថយន្តចុះចេញពីរថយន្តបម្រុងរត់តែត្រូវបានប្រជាពលរដ្ឋក៏ដូចម្ចាស់ផ្ទះហ្នឹងចាប់បានតៃកុងម្នាក់រត់រួចពីរនាក់ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះមិនមានអ្នករងរបួសនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយគាត់ទំនាក់ទំនងទៅជំនាញចរាចរណ៍មកវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕




