អាវុធហត្ថ​ព្រះសីហនុ​បង្ក្រាបក្រុមជនជាតិចិនពីនាក់ដែលចាប់ជនជាតិចិនដូចគ្នាជំរិតទាប្រាក់រំដោះបានជនរងគ្រោះ​៤នាក់​និងវត្ថុតាងមួយចំនួន

អាវុធហត្ថ​ព្រះសីហនុ​បង្ក្រាបក្រុមជនជាតិចិនពីនាក់ដែលចាប់ជនជាតិចិនដូចគ្នាជំរិតទាប្រាក់រំដោះបានជនរងគ្រោះ​៤នាក់​និងវត្ថុតាងមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះសីហនុ:​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសហនុដែល​បាន​ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងទព័តំបន់សឹករងខេត្តដឹកនាំលោកឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

កាលពីព្រឹកថ្ងៃ១៣វិច្ឆិកា២០១៩បានចុះអន្តរាគមន៍បង្ក្រាបជនជាតិចិនមួយក្រុមដែលចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកនិងធ្វើទារុណកម្មជំរិតទារប្រាក់នៅក្នុងផ្ទះមួយកន្លែងក្នុងក្រុម២២ ភូមិ១សង្កាត់១ក្រុងព្រះសីហនុម្តុំមុខពន្ធធនាគារខេត្ត​ផ្លូវចូលក្បាលឆាយ ។

Sponsor

បើតាមលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី​ បានឲ្យដឹងថាប្រតិបត្តិការនេះសមត្ថកិច្ចឃាត់​ខ្លួន​ជនសង្សយ័ចំនួន២នាក់ភេទប្រុសនិងជួយរំដោះយកជនរងគ្រោះចំនួន៤នាក់ភេទប្រុសដូចគ្នាហើយក្នុងចំណោមជនរងគ្រោះសុទ្ធតែមានស្លាក​ស្នាម​រងរបួសដោយសារការធ្វើទារុណកម្មពីក្រុមជនសង្សយ័។

ក្រៅពីនេះសមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀតហើយបច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរសាវតាប​ន្ថែមដើម្បីអនុវត្តន៍​តាម​និតិវិធីផ្លូវច្បាប់៕