អ្នកទោសម្នាក់ដែលឃាត់ខ្លួនតាមដីការបានស្លាប់នៅពន្ធ​នាគារខេត្តកណ្តាលសង្ស័យគាំងបេះដូរនេះជាលេីកទី២

អ្នកទោសម្នាក់ដែលឃាត់ខ្លួនតាមដីការបានស្លាប់នៅពន្ធ​នាគារខេត្តកណ្តាលសង្ស័យគាំងបេះដូរនេះជាលេីកទី២

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្ដាល:​ អ្នកទោសម្នាក់ដែលជាប់ក្នុងពន្ធនាគារខេត្ដកណ្ដាលបានស្លាប់យ៉ាងអណោចអធ័មដោយសង្ស័យថា ការស្លាប់នេះបណ្ដាលមកពីស្ទះសរសៃឈាមបេះដូងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលបច្ចេកទេស និកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថាសពពិរុទ្ធជនឈ្មោះ សែម ហាក់ ភេទប្រុសអាយុ៤៨ឆ្នាំមានទីលំនៅភូមិលេខ៤ឃុំប្រាសាទស្រុកស្អាងខេត្តកណ្តាល ។

Sponsor

ជននេះមានដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ១៤៤០ ដកបខឃចុះហត្ថលេខាដោយលោក ហុក វ៉ាន់ធីណា​ចៅក្រ​ម​ស៊ើបសួរនៃសាលាដំបូងខេត្ដកណ្ដាលពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធដែលប្រព្រឹត្ដិត្រង់ចំណុចភូមិលេខ៤ឃុំប្រាសាទស្រុកស្អាងកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ ។

ប្រភពដដែលបន្ដថានៅថ្ងៃកើតហេតុវេលាម៉ោង១៦​និង​១៥នាទីពិរុទ្ធជនខាងលើមានអក្ការៈចុកពោះខ្លាំងបន្ទាប់ពី​លោក សៅ ផារិន្ទ អនុប្រធានការិយាល័យអប់រំកែប្រែដឹងថាពិរុទ្ធមានអក្ការៈមិនស្រួលក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកជ័យជំនះតែដោយអក្ការៈធ្ងន់ធ្ងរពេកមកដល់ម៉ោង១៧និង២០នាទី ពិរុទ្ធជនក៏បានបានដាច់ខ្យល់ស្លាប់តែម្ដង ។

បន្ទាប់ពីនគរបាលផ្នែកបច្ចេកទេសនិងកោសល្យវិច្ច័យទទួលបានព័ត៌មានខាងលើភ្លាមនោះក៏ចុះទៅធ្វើការពិនិត្យ កោសល្យវិច្ច័យសាកសពឃើញថាសាកសពពុំមានស្លាក​ស្នាមអ្វីគួរឱ្យកត់សម្គាល់ទេបើតាមការបញ្ជាក់របស់លោកគ្រូពេទ្យសពស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង ។

ក្រោយពិនិត្យចប់សាកសពពិរុទ្ធជនត្រូវបានប្រគល់ជូនលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣លោក ហែម កុសល ឋាន:អនុប្រធានពន្ធនាគារខេត្តកណ្តាលដើម្បីបន្តការស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕