សង្ស័យ​មាន​វិបត្តិ​ក្នុងគ្រួសារហេីយបានជាបុរស់២នាក់​សម្រចចិត្តចងកសម្លាប់ខ្លួន

សង្ស័យ​មាន​វិបត្តិ​ក្នុងគ្រួសារហេីយបានជាបុរស់២នាក់​សម្រចចិត្តចងកសម្លាប់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តពោធិ៍សាត់:​ បុរសចិត្តស្រាល២នាក់បានសម្រេចចិ្តចងកធ្វើអត្តឃាតជាបន្តបន្ទាប់ត្រូវបានគេសង្ស័យអាចមានវិបត្តិក្នុងគួសារយោងតាមរបាយការណ៍នគរបាលក្រុងពោធិ៍សាត់ នៅវេលាម៉ោង២០និង៣០នាទីថ្ងៃច័ន្ទ១៥កើតខែកត្តិកឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្នោតទ្រេតសង្កាត់ផ្ទះព្រៃខេត្តពោធិ៍សាត់។

សមត្ថកិច្ច​បនអោយដឹងថាបុរសម្នាក់ឈ្មោះ សុខ សាយ អាយុ៥៩ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់បច្ចុប្បន្នរស់នៅ​ភូមិសង្កាត់កើតហេតុបានចងកធ្វើអត្តឃាតក្នុងផ្ទះខណៈប្រពន្ធហាមការផឹកសុី ។

Sponsor

ដោយឡែករបាយការណ៍នគរបាលស្រុកតាលោសែនជ័យវិញនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតក្នុងភូមិបត់រំដួលឃើញុំផ្ទះរុងស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ប្រទះឃើញសាកសពក្នុងព្រៃដែលគេ​សង្ស័យចងកធ្វើអត្តឃាតផងដែរសាកសពឈ្មោះ ថៃ ទីនី អាយុ៣០ឆ្នាំមានទីលំនៅភូមិឃើញុំក្អមសំណស្រុកលើកដែកខេត្តកណ្ដាលបច្ចប្បន្នមកស្នាក់នៅភូមិឃុំកើតហេតុ សង្ស័យបណ្ដាលមកមានវិបត្តិគ្រួសារ ។

របាយការណ៍ដដែលបន្តទៀតថាករណីអត្តឃាតពីផ្សេងគ្នាខាងលើស្ថាប័នជំនាញសហការចុះស្រាវជ្រាវនិងពិនិត្យត្រឹមត្រូវទើបប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕