ភ្នំពេញៈ ស្រីស្រស់ជនជាតិចិនម្នាក់ត្រូវបានប្រទះឃើញធ្លាក់ចុះពីលើអាគារខុនដូរខ្ពស់មួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបណ្តាលអោយស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅក្បែរស្ពានហង្សកោះពេជ្យក្នុងសង្កាត់ទន្លេបានសាក់ខណ្ខចំកាមនរាជធានីភ្នំពេញ ។
ជនរងគ្រោះជាជនជាតិចិនខាងលើមានវ័យជាង២០ឆ្នាំដោយក្នុងនោះគេពុំទាន់ដឹងថានាងបានធ្លាក់ពីលើជាន់ទីប៉ុន្មាននោះទេហើយក៏ពុំដឹងថាផ្តើមចេញពីករណីអ្វីទើបបណ្តាលអោយនាងធ្លាក់ចុះមកក្រោមស្លាប់យ៉ាងដូច្នោះដែរ ។
បន្ទាប់ពីកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ភ្លាមៗបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរនាំ ។
ប៉ុន្តែក្នុងនោះគេនៅពុំទាន់ដឹងថាករណីខាងលើនេះជាករណីអត្តឃាតលោតសម្លាប់ខ្លួនឬជាករណីឃាតកម្មនោះទេខណ:សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្រ ។
ហើយក្នុងនោះចំពោះជនជាតិចិន២នាក់ដែលសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួននោះគេនៅពុំទាន់ដឹងថាពួកគេអាចនឹងមានជាប់ពាក់ព័ន្ធអ្វីជាមួយការស្លាប់របស់នារីជនជាតិចិនខាងលើនោះឡើយរងចាំសមត្ថកិច្ចធ្វើការសាកសួរនាំជាបណ្តោះអាសន្នសិន។


