ហ្គាហ្សា: នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថាការផ្ទុះជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់-ប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព(Gaza Strip)តាំងតែពីថ្ងៃអង្គារសប្តាហ៍នេះបានផ្តាច់ជីវិតមនុស្សកើនដល់២៣នាក់ហើយនិងប្រមាណជាង៧០នាក់ទៀតរងរបួសតែខាងភាគីហ្គាហ្សាមួយប៉ុណ្ណោះគិតត្រឹមយប់ថ្ងៃពុធ ដែលជាថ្ងៃទី២នៃជម្លោះ។
ក្រសួងសុខាភិបាលហ្គាហ្សាបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាននានាថាការផ្លោងគ្រាប់ជាបន្តបន្ទាប់ដោយអ៊ីស្រាអែលមកលើទីក្រុងមួយនេះបានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីបាត់បង់ជីវិតជាបន្តបន្ទាប់គិតចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះដោយឡែកមនុស្សរងរបួសធ្ងន់និងស្រាលជាង៧០នាក់កំពុងតែទទួលការសង្គ្រោះបន្ទាន់ខណៈស្ថានការណ៍គឺមិនទាន់មានភាពស្ងប់ស្ងាត់ឡើយគិតត្រឹមយប់ថ្ងៃពុធ។
ជម្លោះរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងប្រទេសអ៊ីស្រាអែលបានអូសបន្លាយបីថ្ងៃមកហើយបន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hamas ឈ្មោះ បាហា អាប៊ូ អាល់អាតថា(Baha Abu Al-Atta)នៅតំបន់Gaza Stripប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹកដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hamas៕


