ខេត្តបន្ទាយមានជ័យ: រថយន្តHUMERស៊េរីទំនើបមួយគ្រឿងកំពុងតែបើកសុខៗស្រាប់តែមានអណ្តាតភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះនាំគ្នាជួយពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១៤ខែវិច្ឆិកានេះនៅភូមិអូរបិលលើស្ថិតនៅក្នុងសង្កាត់អូរអំបិលក្រុងសេរីសោភ័ណ(ផ្លូវសួនស្នេហ៍ជនបទឡើងទៅវិទ្យាល័យអូរអំបិល) ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុគេឃើញរថយន្ត HUMER ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ 2V- 9599 បើកបរដោយបុរសម្នាក់ឈ្មោះ ឯក សម្បត្តិ ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិនិមិត្ត១សង្កាត់និមិត្តក្រុងប៉ោយប៉ែតជាជាងជួសជុលរថយន្តបន្ទាប់ពីជួសជុលរួចក៏បានបើកសាកស្រាប់មកដល់ចំនុចកើតហេតុក៏បានឆាបឆេះជាអណ្តាតភ្លើងមកពីក្នុងការប៊ីនរថយន្តតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបាននាំយកឡានទឹកចំនួន៣គ្រឿងបាញ់ពន្លត់ទាត់ពេលវេលាសំណាងល្អមិនមានគ្រោះឬរងរបួសដល់អ្នកនៅក្នុងរថយន្តនោះទេ ។
ចំពោះរថយន្តទាំង៣គ្រឿងមាន២គ្រឿងមកពីស្នងការនគរបាលខេត្តនិងមួយគ្រឿងទៀតរថយន្តរបស់អធិការរដ្ឋានក្រុងសិរីសោភ័ណចំពោះមូលហេតុសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

