សមមុខហេីយក្រុមក្មេងទំនេីងដែលប្រេីប្រាស់សំឡេងម៉ូតូឮខ្លាំងបង្កអោយ​មានការំខានដល់អ្នកដ៏ទៃត្រូវសមត្ថកិច្ចឃាត់​យកមករក្សារទុក៣ខែទេីបប្រគល់អោយ

សមមុខហេីយក្រុមក្មេងទំនេីងដែលប្រេីប្រាស់សំឡេងម៉ូតូឮខ្លាំងបង្កអោយ​មានការំខានដល់អ្នកដ៏ទៃត្រូវសមត្ថកិច្ចឃាត់​យកមករក្សារទុក៣ខែទេីបប្រគល់អោយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តមណ្ឌលគិរី:​ នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​បញ្ចេញ​វិធានការ​ក្តៅ​ទៅលើ​ក្រុម​ក្មេងទំនេីងដែលបានប្រើប្រាស់​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​លាន់ឮ​ខ្លាំង​ៗដែល​បង្ក​ការ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរជា​ពិសេស​តំបន់​មាន​សាលា​រៀននិង​មន្ទីរពេទ្យ​ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​នោ​រម្យ​បាន​ឲ្យ​ដឹង​ថាដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ​ខេត្តកម្លាំង​របស់​លោក​បាន​ចាប់​ឃាត់​ម៉ូតូ​ដែល​មាន​បំពាក់​ប្រភេទ​ស៊ី​ម៉ាំង​ឮ​ខ្លាំងបញ្ជូន​ទៅ​អធិការដ្ឋាន​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​ពី​ការ​ប៉ះពាល់​នានាដោយ​បញ្ជា​ឲ្យ​យក​ស៊ី​ម៉ាំង​ដើម​មក​បំពាក់​វិញ​។​

Sponsor

លោក​អធិការ​បន្ត​ថាកាលពី​ថ្ងៃ​ទី​១២ខែវិច្ឆិកាអំឡុង​ថ្ងៃ​បុណ្យអុំទូកកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យបាន​ធ្វើការ​ឃាត់​ម៉ូតូ​ដាក់​ស៊ី​មាំ​ង​បំពង​សំលេង០៣​គ្រឿង

១-ម៉ូតូ​ខាងលើ​ម៉ាក Honda CB400 ពណ៌​ខ្មៅពាក់​ស្លាក​លេខ ភ្នំពេញ 1HE-2023អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ជុំ ស៊ី​ច​ន ភេទ​ប្រុសអាយុ​១៩​ឆ្នាំជនជាតិ​ខ្មែរជាសិស្សរស់នៅ​ភូមិ​ដូន​ពុក ឃុំ​ស្រែ​ចាស្រុក​ស្នូលខេត្តក្រចេះ​ ។​

២-ម៉ូតូ​ខាងលើ​ម៉ាក Honda MSXពណ៌​ខ្មៅ​ក្រហមបិទ​ស្គ​ត់​សពាក់​ស្លាក​លេខមណ្ឌលគិរី 1A-3685អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ធី រក្សា ភេទ​ប្រុសអាយុ​១១​ឆ្នាំជនជាតិ​ខ្មែរជាសិស្ស រស់នៅ​ផ្ទះ​ជួលស្ថិត​នៅ​ភូមិ​ចំការ​តែសង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យខេត្តមណ្ឌលគិរី​។​

៣.​ម៉ូតូ​ខាងលើ​ម៉ាកYAMAHA M SLAZពណ៌​ខៀវបិទ​ស្គ​ត់​ខ្មៅពាក់​ស្លាក​លេខភ្នំពេញ 1DM-​0112 អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចក់ សុ​ផៃ ភេទ​ប្រុសអាយុ​១៣​ឆ្នាំជាអ្នកលក់​ខោអាវ រស់នៅ​ភូមិ​ក្រាំង​ល័​ក្ខឃុំ​ស្រែ​ចាស្រុក​ស្នូលខេត្តក្រចេះ​។

​ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើសមត្ថកិច្ច​បាន​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យចំណែក​អ្នក​បើក​របរ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​។

លោក ឡោ សុខា ស្នងការ​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​និង​បន្ត​ចាត់វិធានការ​លើ​អ្នក​ជិះ​ម៉ូតូ​ស៊ី​ម៉ាំង​ឮ​ខ្លាំង​ៗ​នេះ​ជា​រៀងរាល់ថ្ងៃព្រោះ​វា​បាន​បង្ក​ការ​រំខាន​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវខណៈ​ក្រុម​នេះ​ចូល​ចិត្ត​ជិះ​ជា​ក្រុម​ៗ​ប្រដេញ​គ្នា​បង្កើត​ទៅ​ជា​សម្លេង​កងរំពង​តែ​ម្តង​។​

លោកស្នងការ​ក៏​បាន​ផ្តាំផ្ញើ​​ដល់​អាណាព្យាបាល​ត្រូវ​ចូលរួម​ សហការ​ជាមួយ​សមត្ថកិច្ចដើម្បី​ទប់ស្កាត់​កូន​ៗ​របស់​គាត់​ដែល​មាន​ម៉ូតូ​ជិះ​ល្អ​ស្អាត​ហើយយក​ទៅ​កែ​ច្នៃ​បំពាក់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេសបើ​នៅ​ពេល​សមត្ថ​កិច្ច​ចាប់​ឃាត់​បាននិង​រក្សា​ម៉ូតូ​ទុក​រយៈពេល​បី​ខែនិង​ធ្វើ​កិច្ចសន្យា​ផង​ដែរ​ ៕