ឪពុក​ចុក​តិរច្ឆាន​ឃេីញកូនតូចអាយុទេីប៥ឆ្នាំ​ទៅងូតទឹកនៅអូរស្ងាត់ល្បួងយកទៅរំលោភបានសម្រចជាច្រេីនលេីកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឪពុក​ចុក​តិរច្ឆាន​ឃេីញកូនតូចអាយុទេីប៥ឆ្នាំ​ទៅងូតទឹកនៅអូរស្ងាត់ល្បួងយកទៅរំលោភបានសម្រចជាច្រេីនលេីកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តសៀមរាប:​ បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក​ហុង​ ប៉ូ​ហេង អធិការ​នគរបាល​ស្រុក​វ៉ា​រិ​នបាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ខែវិច្ឆិកា​នេះ​ថាបន្ទាប់​ពី​ជីដូន​ជន​រង​គ្រោះ​ដែល​មាន​អាយុ​៧០​ឆ្នាំរស់នៅ​បច្ចុប្បន្ន​ស្រុក​វ៉ា​រិ​នខេត្ត​សៀម​រាបបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ស្រុក​វ៉ា​រិ​នអំពី​ករណី​ឪពុកចុង​រំលោភ​សេព​ស​ន្ទ​វៈ​ជាមួយ​កូនដើមដែល​មាន​អាយុ​ទើបនឹង​៥​ឆ្នាំរហូត​បាន​សម្រេច​២​លើកនៅ​ក្នុង​ព្រៃ កន្លែង​ងូតទឹក ។​

ហេតុ​ការ​ឃាត់ខ្លួន​ឪពុកចុង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​១៣ខែវិច្ឆិកា​នេះ​ស្ថិត​នៅ​ក្នុងផ្ទះ ស្រុក​វ៉ា​រិ​នខេត្តសៀមរាប ។

Sponsor

លោក​បាន​បន្ត​ថាបន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក​កម្លាំង​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​កន្លែង​កើតហេតុព្រមទាំង​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​ពី​ក្នុងផ្ទះ​មក​ធ្វើការ​សាកសួរខណៈ​ពេល​នោះ​ឪពុកចុង​ក៏​បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ជំនាញ​ថាខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ(​កូនស្រី​ដើម​)ចំនួន​២​លើក​ពិតប្រាកដ​មែន ។

លោក​បាន​បញ្ជាក់​ថាជនសង្ស័យ​ឈ្មោះ ព្រឿ​ង សំ អាយុ​៣៤​ឆ្នាំ(​ត្រូវជា​កូនប្រសា​)ជីដូន​អាយុ​៧០​ឆ្នាំ​ខាងលើមាន​ទីលំនៅស្រុក​វ៉ា​រិ​នខេត្តសៀមរាប ។

ចំណែក​កុមារី​រង​គ្រោះអាយុ​០៥​ឆ្នាំ(​ជា​ចៅស្រី​របស់​គាត់​) លោក​បាន​បញ្ជាក់​បន្ថែម​ថាក្រោយ​ពី​កម្លាំង​នគរបាល​ស្រុក​វ៉ា​រិ​ន​យើង​ទទួល​បាន​បណ្តឹង​ពី​ជីដូន​ថាឈ្មោះ ព្រឿ​ង សំ (​ជា​កូនប្រសា​)បាន​ប្រព្រឹត្ត​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ចៅស្រី​គាត់កាលពីអំឡុង​ខែ​ភ្ជុំបិណ្ឌក្នុង​ឆ្នាំ​២០១៩​នេះ ។

លោកយាយ​រៀបរាប់​បន្ថែម​ទៀត​ថាមុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៧​ព្រឹកកាលពី​ខែកក្កដាឆ្នាំ​២០១៩ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​របស់​គាត់​ទៅ​ជិះ​គោ​យន្ត​ក​ន្ទ្រៃ​ជាមួយ​ក្រុម​គ្រួសារ (​ជនសង្ស័យ​)​ខាងលើ​ត្រូវជា​ឪពុកចុង​របស់​ជន​រង​គ្រោដើម្បី​ទៅ​ដាំដំឡូង​មីនៅ​ចំណុច​ត្រពាំង​ចា​រ្យក្នុងភូមិ​ឃុំ​ខាងលើ​រហូត​​ដល់​ថ្ងៃត្រង់​ក៏​នាំ​គ្នា​សម្រាកហើយ​ជន​រង​គ្រោះ(​កុមារី​)​ក៏​នាំ​បងប្រុស​បង្កើត​ឈ្មោះ សំណាង ធីតា ទៅ​ងូត​ទឹក​អូរ​ក្បែរ​ខ្ទមចម្ងាយ​ប្រហែល​១០០​ម៉ែត្រខណៈ​ពេល​នោះ​ជនសង្ស័យ(​ជា​ឪពុកចុង​)ទៅ​ឃើញ​ជន​រង​គ្រោះ​នាង​ងូតទឹក​ស្រាតស្រាប់តែ​ចុះ​ទៅ​លួងលោម​ជន​រង​គ្រោះ​ពរ​នាង​ច្រក​គៀវ​ដាក់​ពី​ខាង​មុខហើយ​នាំ​ដើរទៅ​ទិស​ខាងលិច​ក្បែរ​កន្លែង​ងូតទឹករួច​ក៏​ធ្វើ​សកម្មភាព​រួច​ក៏​ជូន​កុមារី​រង​គ្រោះទៅ​ងូតទឹក​កន្លែង​ដើម​វិញព្រមទាំង​ព្រមាន​មិន​ឲ្យ​ប្រាប់​នរណា​គេ​ឡើយ ។

មូលហេតុ​ជនសង្ស័យ​ស្រវឹងស្រាដល់​ពេល​ឃើញ​នាង​ចុះ​ងូតទឹក​ស្រាតលុះដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល​កុមារី(​ជន​រង​គ្រោះ​)ក៏​ទៅ​ងូតទឹក​នៅ​កន្លែង​នោះ​ម្តងទៀតហើយ​ជនសង្ស័យ(​ជា​ឪពុកចុង​)ក៏​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​មក​លើ​ជន​រង​គ្រោះ​ដូច​កាលពីមុន​បាន​សម្រេច​ជា​ចំនួន​២​លើក ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​វ៉ា​រិ​នកំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាបដើម្បី​ចាត់ការ​បន្តហើយ​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។