ភ្នំពេញៈ យុវជនម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបត់វ៉ាក់អើនិងម៉ូតូបួងចង្កូតមិនទាន់ក៏ជ្រុលធ្លាក់ចូលប្រឡាយលូទឹកស្អុយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៏ទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ត្រង់ចំណុចខាងក្រោយជិតវត្តទួលសង្កែក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2R.5081បានបើកតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានគេចម៉ូតូចំនួន២គ្រឿងធ្វើឲ្យគាត់បួងចង្កូតមកខាងស្ដាំដៃមិនប្រយ័ត្នបណ្ដាលឲ្យរថយន្តហោះផ្លោងចូលទៅក្នុងលូទឹកស្អុយបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៏តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តធ្វើការស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

