នគរបាលខណ្ខឬស្សីកែវឃាត់ខ្លួនជនស្ស័យ២នាក់ដែលបានធ្វេីសកម្មភាពលួចម៉ូតូ

នគរបាលខណ្ខឬស្សីកែវឃាត់ខ្លួនជនស្ស័យ២នាក់ដែលបានធ្វេីសកម្មភាពលួចម៉ូតូ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នគរបាលឃាត់ខ្លួនជនសង្ស័យ២បានធ្វេីសកម្មភាព​លួចម៉ូតូនៅថ្ងៃទី​១៥ខែវិច្ឆិកាឆ្នាំ​២០១៩​វេលា​ម៉ោង​០១និង​៣០​នាទី​រំលងអាធ្រាត្រ​នៅចំណុចផ្លូវបេតុងក្រុុមទី​១៣ភូមិបឹងសាឡាងសង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។

ដោយមានកាចង្អុលបង្ហាញពីលោក​ ហៀង​ ថារ៉េត​ អធិការនគរបាលខណ្ខឬស្សីកែវអោយលោកអនុ.ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវចេញល្បាតក្នុងមូល​ដ្ឋានដេីម្បីកាពារសុវត្តិភាពជូនប្រជាពលរដ្ឋបានឃាត់ខ្លួនជន​សង្ស័យចំនួន០២នាក់មុខសញ្ញាលួចម៉ូតូ។

Sponsor

សមត្ថកិច្ច​បានអោយដឹងថាជនសង្ស័យទី១ឈ្មោះ ចាន់ វាសនា ហៅស្នាភេទប្រុស​អាយុ​២៥ឆ្នាំ​មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅផ្ទះជួលផ្លូវលេខ៥ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

ជនសង្ស័យទី២ឈ្មោះ សំអុល រតនា ហៅពៅភេទប្រុស​ អាយុ​២៧ឆ្នាំ​មុខរបរ​មិនពិតប្រាកដ​មានទីលំនៅផ្ទះជួលផ្លូវ​លេខ៥ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារ:ដកហូតរួមមាន១. ម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌សពាក់ស្លាកលេខភ្នំពេញ1BN.0315 ២. ដែកសំប៉ែតកែច្នៃ( ឧបករណ៏សម្រាប់កាច់សោរកម៉ូតូ)ចំនួន០២ដើម៣.​សោរខ្សៀរលេខ៨ចំនួន០២ដើម៤.ទូរស័ព្ទដៃ០២គ្រឿងម៉ាក NOKIA ពណ៌ក្រហម០១គ្រឿងនិងម៉ាកWesternពណ៌ខ្មៅ ០១គ្រឿង៥.ទុល្វីសចំនួន០១ដើមដំណើររឿងហេតុកំលាំងល្បាតសហប៉ុស្តិ៍មានការសង្ស័យទៅលើមុខសញ្ញាពីនាក់​បានឃាត់យកមកប៉ុស្តិ៍ធ្វើការសាកសួរ បានសារភាពថាពួក​គេទាំងពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកនិចនៅម្តុំស្ពានទី២ឬទី៣ក្នុងសង្កាត់ព្រែកលៀបពេលជិះចេញមកជួបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី​។