ភ្នំពេញៈ គ្រោះអគ្គីភ័យមួយបណ្តាលអោយមានកាឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងដែលធ្វេីពីថ្មក្រោមឈេីលេីហេតុកាណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅផ្លូវបេតុងលេខ២០២ផ្ទះលេខ១២៧ក្រុម២ភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពន២ខណ្ខមានជ័យរាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ អ៊ុច សុខហេ ភេទស្រីអាយុ៧២ឆ្នាំស្នាកនៅផ្ទះកេីតហេតុខាងលេីរងកាខូចខាតស្ទេីទាំងស្រុងនិងផ្ទះមួយខ្នងទៀតនៅក្បែរគ្នាក៏រងកាខូចខាតស្ទេីទាំងស្រុងដូចគ្នាផ្ទះទាំង២ខ្នងសងពីថ្មក្រោមឈេីលេី។
តាមប្រភពព័ត៌មានអ្នកនៅក្បែរកន្លែងកេីតហេតុបានអោយដឹងថាផ្ទះដែលឆេះនោះគឺដំបូងចេញពីផ្ទះមួយដែលមានឈ្មោះ អ៊ុច សុខហេង ដែលបានឮសំលេងផ្ទុះចេញមកពីខាងក្នុងផ្ទះហេីយបានបង្ករអោយមានអណ្តាតភ្លេីងឆាបឆេះចេញមកក៏មានអ្នកនៅក្បែរនោះបាននាំគ្នាយកទឹកបាញ់ពន្លត់បឋមដែរតែបាញ់មិនរលត់ទេីបបណ្តាលអោយមានការាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅក្បែរនោះជាផ្ទះឈេីលេីថ្នក្រោមដូចគ្នាបង្ករអោយមានអណ្តាតភ្លេីងកាន់តែខ្លាំងបានរាយការដល់សមត្ថកិច្ចមូលដ្ឋានបាហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ដែរតែដោយសារមានខ្យល់បោកបក់ខ្លាំងពេកទេីបណ្តាលអោយផ្ទះទាំង២ខ្នងនោះឆេះអស់ស្ទេីរទាំងស្រុងទេីបរលត់។
ក្នុងកាជួយបាញ់ពន្លតនេះប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿងហេីយក្នុងហេតុការណ៍ដែរមិនមានអ្នករងរបួសទេ។ ករណីបណ្តាលអោយមានអគ្គីភ័យឆាបឆេះផ្ទះអស់២ខ្នងនិងម៉ូតូចំនួន២គ្រឿងដែលនៅក្នុងផ្ទះយកចេញមិនទាន់ហេតុការនេះបណ្តាលមកពីទុស្សេខ្សែភ្លើងទេីបណ្តាលអោយមានឆេះ។


