សម្តេចតេជោ ហ៊ុន សែន កសាងខេត្តព្រះសីហនុជាគំរូល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ

សម្តេចតេជោ ហ៊ុន សែន កសាងខេត្តព្រះសីហនុជាគំរូល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះសីហនុ: សម្តេចតេជោ ហ៊ុន សែន កសាងខេត្តព្រះសីហនុជាគំរូល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តមសីហនុអតីតព្រះមហាក្សត្រខ្មែរ។

តាមរយៈគម្រោងសាសង់ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសី​ហនុ​ដែលចំណាយទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិកនៅថ្ងៃនេះគឺនឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាតនិងមានសុវត្ថិភាពខ្ពស់ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់សក្តិសមជាខេត្តគំរូរបស់ប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក៏ដូចជាទេសចរនិងអ្នកវិនិយោគិនមកពីគ្រប់ទីកន្លែងទាំងអស់។

Sponsor

ទស្សនៈវិស័យរបស់សម្តេចតេជោ ហ៊ុន សែន គឺមានតាំងពីឆ្នាំ១៩៩០ក្នុងការកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​ដែលមានចំនួន៣សំខាន់គឺទី១)ភ្នំពេញទី២)ព្រះសីហនុនិងទី៣)សៀមរាប។

ខេត្តព្រះសីហនុក៏នឹងក្លាយជាតំបន់ហិរញ្ញវត្ថុដ៏សំខាន់នាពេលអនាគតនិងជាច្រកសេដ្ឋកិច្ចរបស់ជាតិដែលតម្រូវអោយ​មានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពជាពិសេសទៀត​នោះសម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំស្តានិងកសាងខេត្តព្រះសីហនុនេះអោយមានសោភ័ណភាពកាន់តែស្រស់ស្អាត​សក្តិសមទៅនឹងព្រះបរមនាមរបស់អតីតព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃកម្ពុជា៕