ព្រលឹងចុងសក់! ដងយោងសំរាប់ស្ទួចអីវ៉ាន់សាងសង់កាដ្ឋានធំៗបានបាក់ធ្លាក់ពីលើអាគារខ្ពស់កំពុងសាងសង់នៅក្រុងព្រះសីហនុ

ព្រលឹងចុងសក់! ដងយោងសំរាប់ស្ទួចអីវ៉ាន់សាងសង់កាដ្ឋានធំៗបានបាក់ធ្លាក់ពីលើអាគារខ្ពស់កំពុងសាងសង់នៅក្រុងព្រះសីហនុ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះសីហនុ:​ ប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋបានឲ្យ​ដឹង​ថាមានករណីដងយោងបាក់ធ្លាក់ពីលើអាគារខ្ពស់មួយដែលកំពុងសាងសង់ស្ថិតនៅម្តុំជិតចំការស្ពៃក្នុងសង្កាត់​លេខ៤ក្រុងព្រះសីហនុកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩នេះ។

ក្នុងនោះបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹ​ង​ថាករណីនេះសំណាងហើយដែលដងយោងនេះពេលបាក់ធ្លាក់មកមិនប៉ះពាល់រងគ្រោះដល់មនុស្សនិងថាបច្ចុប្បន្នផ្នែកពាក់ពន្ធ័កំពុងពិនិត្យអន្តរាគមន៍។

Sponsor

ប៉ុន្តែពលរដ្ឋបានលើកឡើងថាទីតាំងនេះគួរតែមានការប្រុង​ប្រយត្ន័ឲ្យបានខ្ពស់នេះសំណាងហើយមិនត្រូវចំមនុស្សបើត្រូវ​វិញ​មិនដឹងស្លាប់ប៉ុន្មាននាក់ទេ៕