ផ្ទះមួយខ្នងទៀតហេីយត្រូវបានស្តេចអគ្គីលេបទៅអស់គ្មានសល់អ្វីបន្តិច

ផ្ទះមួយខ្នងទៀតហេីយត្រូវបានស្តេចអគ្គីលេបទៅអស់គ្មានសល់អ្វីបន្តិច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ អគ្គិភ័យ​បានឆាបឆេះផ្ទះដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនីបាន​ឆាបឆេះ​លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ថ្ងៃ​ទី​១៦វិច្ឆិកាឆ្នាំ២០១៩ស្ថិត​នៅ​ភូមិ​ត្រពាំង​ប្រ​លិ​តឃុំ​សន្តិភាពស្រុក​សំពៅ​លូនខេត្តបាត់ដំបង។ 

ប្រ​ព​ភ​ពី​ប្រជា​ពលរ​ដ្ឋ​បាន​ឲ្យ​ដឹង​ថាម្ចាស់ផ្ទះ​មានឈ្មោះ​ មុំ​ភេទ​ស្រីអាយុ​ជាង​៤០​ឆ្នាំតែ​គាត់​មិន​បាន​ស្នាក់​នៅទេ​ពេល​អគ្គិភ័យ​បាន​កើតឡើងដោយ​គាត់​បិទទ្វារ​ទុក​ចោលហើយ​រវល់​ចេញ​ទៅ​ប្រកប​មុខរបរ​នៅ​ខាងក្រៅផ្ទះ​របស់​គាត់​មាន​ទំហំ​៤​ម៉​x១០​ម៉ធ្វើ​ពី​ថ្ម​ក្រោមឈើ​លើ​និង​ប្រក់​ស័ង្កសី​។

Sponsor

បើ​តាម​អ្នក​ភូមិ​បាន​បញ្ជាក់​ថាដំបូង​គេ​ឃើញ​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ចេញពីផ្ទះរំពេច​នោះ​ក៏​​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដងអ្នក​ភូមិ​បាន​ព្យាយាម​ជួយ​ពន្លត់ភ្លើង​នោះមុន​ពេល​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​មក​ដល់តែ​មិន​អាច​សង្គ្រោះ​បាន​ឡើយសូ​ម្បី​តែ​មានការ​អន្តរា​គម​ន៍​ពី​រថយន្ត​ពន្លត់អគ្គិភ័យ​ប៉ុន្មាន​គ្រឿង​ផងក៏​មិន​អាច​រារាំង​អណ្ដាតភ្លើង​បាន​ដែរ​។

សមត្ថកិច្ច​បាន​និយាយ​ថាអគ្គិភ័យ​នោះ​មាន​កម្លាំង​ខ្លាំង​ហើយ​ឆេះ​លឿន​បំផុតដែល​នាំ​ឲ្យ​លំនៅ​ឋាន​នោះ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដងសមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថាអគ្គិភ័យ​នោះ​ទំនង​អាច​កើត​ឡើង​ដោយសារ​ទុស្សេ​​ខ្សែ​ចរន្ត​អគ្គិស​នីដែល​ម្ចាស់​មិន​បាន​នៅ​។ 

ហើយ​បើ​តាម​ការ​រៀបរាប់​ពី​អ្នក​ភូមិ​បាន​បញ្ជាក់​ថាទ្រព្យសម្បត្តិ​និង​សម្ភារ​នានា​នៅ​ក្នុងផ្ទះ​នោះ​ទាំងអស់​មិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទេព្រោះ​ម្ចាស់ផ្ទះ​មិន​នៅហើយ​អ្នក​ភូមិ​ក៏​មិន​អាចចូល​បាន​ដោយសារ​អណ្ដាតភ្លើង​ឆាបឆេះខ្លាំងក្លាពេក៕