បទល្មើសអួនកែច្នៃ​នៅ​ស្រុកកណ្តៀង​ខេត្តពោធិ៍សាត់ចាប់ផ្តើមតេីមានសមត្ថកិច្ចដែលពាក់ពន្ធ័អាចនិងមានវិធានកាទប់ស្គាត់ទេ

បទល្មើសអួនកែច្នៃ​នៅ​ស្រុកកណ្តៀង​ខេត្តពោធិ៍សាត់ចាប់ផ្តើមតេីមានសមត្ថកិច្ចដែលពាក់ពន្ធ័អាចនិងមានវិធានកាទប់ស្គាត់ទេ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​:​ បទល្មើសនេសាទ​ដែលបានប្រើអួនកែច្នៃ​អូស​យកមច្ឆជាតិ​គ្រប់ប្រភេទ​នៅតំបន់​បឹងទន្លេសាបក្នុងស្រុកកណ្តៀងខេត្តពោធិ៍សាត់បានចាប់ផ្តើម​​រៀបចំ​ចែកផល​ប្រយោជន៍​ឲ្យ​ស្ថាប័នពាក់ព័ន្ធ​ដើម្បីអនុវត្តការងារចាប់ពីពេលនេះតទៅ។ 

បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថាពួកឈ្មួញ​ធំៗ​ចាប់​ផ្តើម​បែងចែក​ផលប្រយោជន៍​ជូនស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់ដែលមានថ្នាក់ដឹកនាំខេត្តនគរបាលខេត្តជាពិ​សេស​ស្ថាប័ន​កសិកម្មពោលគឺ​រដ្ឋបាលជលផល​ ។ 

Sponsor

ការបែងចែក​ផលប្រយោជន៍​ទាំងនោះគឺដើម្បី​ឲ្យពួកគេ​អាចធ្វើសកម្មភាពអូស​អួនកែច្នៃបាន​ពេញមួយរដូវប្រាំងខាង​មុខ​នេះអួនកែច្នៃអូសដោយម៉ាស៊ីនធំៗមាន៦ម៉ាស៊ីនដែលអាចធ្វើសកម្មភាពអូស​យកមច្ឆជាតិបានគ្រប់ប្រភេទទាំងនៅក្នុងបាតដី។

ប្រភពរាយការណ៍ថាពួកឈ្មួញ​មានឈ្មោះអេងចេង, អេងវេង, អេងម៉ៅ, ង្វៀងយ៉ាំងគូ, ង្វៀងយ៉ាំងឡាំង, ឌីណានិងឈ្មោះភឿនដែលពួកគេមានទូក​ម៉ាស៊ីនធំៗត្រៀមបម្រុងសម្រាប់ប្រព្រឹត្តបទល្មើសនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុកកណ្តៀងដោយ​ពួកគេប្រមូល​ថវិកា​បែងចែកជូនស្ថាប័ននានានៅក្នុងខេត្តពោធិ៍សាត់ដែលក្នុងនោះ​តាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថាថ្នាក់ដឹកនាំខេត្តទទួល​បានសេវា​២០លានរៀល,ស្នងការនគរបាលខេត្ត៤លានរៀល, ខណ្ឌរដ្ឋបាលជលផល២លានរៀល,បរិស្ថានខេត្ត៨០ម៉ឺន​រៀល​,ផ្នែកជលផលកណ្តៀង៣លានរៀល,សង្កាត់ជល​ផល២លានរៀល… ។ 

នៅមានសមត្ថកិច្ច​មួយចំនួនទៀតក៏ទទួលបានលាភសក្ការ​ពីការ​អនុញ្ញាត​ឲ្យមានបទល្មើស​អូសអួនកែច្នៃទ្រង់ទ្រាយធំ​នៅពេលខាងមុខនេះដែរ។

បើតាមសេចក្តីរាយការណ៍អះអាងថាអាជ្ញាធរ​ហាក់ដូចជាមិនបានខ្វល់ខ្វាយចំពោះបញ្ហាបទល្មើសនេះទេពីព្រោះគេយល់ថាឆ្នាំនេះផលនេសាទពោលគឺត្រីមិនសូវមានដូចបណ្តាឆ្នាំ​មុនៗឡើយទឹកនៅបឹងទន្លេសាបឡើងតិចតួចហើយស្រក​វិញលឿនរហ័សជាហេតុធ្វើ​ឲ្យ​មិនសូវមានត្រីច្រើនដូច​បណ្តាឆ្នាំមុនៗ។ 

ដោយសារបញ្ហាគ្មានត្រីនោះហើយទើប​អាជ្ញាធរមានសមត្ថកិច្ចព្រងើយកន្តើយក្នុងការបង្ក្រាបបទល្មើសប៉ុន្តែយ៉ាងណាក៏ដោយពួកឈ្មួញដែលធ្លាប់រកស៊ីប្រព្រឹត្តបទល្មើស​នៅតែ​ត្រូវផ្តល់ផលប្រយោជន៍​ឲ្យស្ថាប័នជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតទើប​អាចប្រព្រឹត្តល្មើសបានដូចបណ្តាឆ្នាំមុនៗបញ្ហាបទល្មើសនេសាទនៅតែជាបញ្ហាចោទដោយសារតែ​ពួកមន្ត្រីជលផល​ត្រូវរ៉ូវជាមួយពួកឈ្មួញ​បិទភ្នែក​ឲ្យមានបទល្មើស​ជាថ្នូរនឹងផលប្រយោជន៍៕