សែបម្រើកំពូលមួយរូបរបស់ក្លឹបBresciaគឺកីឡាករ SandroTonaliបច្ចុប្បន្នត្រូវបានស្គាល់ជាយុវជនលេចធ្លោនៅតំបន់អឺរ៉ុបដែលកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់បណ្តាក្លឹបជាច្រើន។
កីឡាករវ័យ១៩ឆ្នាំរូបនេះត្រូវបានBarcelonaលៃលកចង់យកមកជំនួសSergioBusquetsមិនខុសពីReal Madrid ដែលសម្លឹងចង់យកមកជំនួសតំណែងCasemiroនៅតំបន់បម្រើ។
តាមសារព័ត៌មានDon Balonបានចុះផ្សាយថាSandro បានសម្លឹងឃើញគោលដៅដែលខ្លួនចង់ទៅរួចជាស្រេចហើយពោលគឺក្លឹប Atletico Madrid ដែលស្ថិតក្រោមការដឹកនាំដោយលោក Diego Simeone។
ប្រភពបានសង្កត់ធ្ងន់ថា Sandro នឹងបដិសេធសំណើក្លឹបយក្សទាំងពីរហើយងាកមកចូលរួមនៅWanda Metropolitano វិញប្រសិនការចរចាត្រូវថ្លៃ។
គួររំឭកថាខ្សែបម្រើរូបនេះក៏ធ្លាប់ត្រូវបានគេប្រដូចថាមានទេពកោសល្យដូចវីរបុរសជើងចាស់ Andrea Pirloនិង Gennaro Gattusoថែមទៀតផង៕
អានអត្ថបទបន្ទាប់៖ Chelsea ប្រជែង Barca ចង់យក Neymar លើតម្លៃ ២០០ លាន+កីឡាករឆ្នើមមួយរូប
Neymar Jr នៅតែស្ថិតក្រោមចចាមអារ៉ាមជុំវិញការចាកចេញត្បិតអីកាលពីទីផ្សារដោះដូររដូវក្តៅគ្រប់យ៉ាងមិនអាចសម្រេចទៅបានដោយជោគជ័យក៏ដោយ។
កីឡាករប្រេស៊ីលត្រូវបានក្លឹបចាស់ FC Barcelona ចង់នាំយកត្រលប់មកវិញប៉ុន្តែការដាក់តម្លៃពីសំណាក់ក្លឹបយក្សបារាំងគឺហាក់មិនបើកឱកាសដល់អ្នកមានបុណ្យទាល់តែសោះយ៉ាងណាមិញយោងតាម Don Balon បានចុះផ្សាយថា Chelsae ក៏កំពុងរៀបចំសំណើបញ្ចុះបញ្ចូល PSG ឲ្យលក់កីឡាករវ័យ២៧ឆ្នាំមកឲ្យខ្លួនផងដែរនាទីផ្សារដោះដូររដូវក្តៅឆ្នាំ២០២០។
ក្រោយពេលបាត់បង់ Eden Hazard តោខៀវ Chelsea ក៏សេសសល់កញ្ចប់ថវិកាធំណាមួយខកខាននាំចូលកីឡាករពីររដូវកាល ជាហេតុជំរុញឲ្យក្លឹបមានផែនការណ៍ចាយលុយក្រាស់ក្រែលបន្ទាប់ពីការជាប់បម្រាមត្រូវបានបញ្ចប់។
ប្រភពបានឲ្យដឹងថាតម្លៃខ្លួនបច្ចុប្បន្នរបស់ Neymar អាចប្រហែលជា២០០លានអឺរ៉ូខណៈដែលតោខៀវក៏នឹងហ៊ានផ្តល់កីឡាករសំខាន់មួយរូបថែមទៀតជាថ្នូរនោះគឺCallum Hudson-Odoi ទោកាន់ភាគីខាងក្លឹបបារាំង៕





