ទីតាំងកន្លែងបេីកសិប្បកម្មអាឈើខ្នាតយក្សដែលបាន​ប្រើប្រាស់សុទ្ធតែម៉ាស៊ីនរ៉ៃធំៗចំនួន៤កន្លែងនៅក្នុងស្រុកពារាំងមន្ត្រីពាក់ព័ន្ធមិនហ៊ានចុះបង្ក្រាបសង្ស័យជាឆ្នាំបាយហេីយ

ទីតាំងកន្លែងបេីកសិប្បកម្មអាឈើខ្នាតយក្សដែលបាន​ប្រើប្រាស់សុទ្ធតែម៉ាស៊ីនរ៉ៃធំៗចំនួន៤កន្លែងនៅក្នុងស្រុកពារាំងមន្ត្រីពាក់ព័ន្ធមិនហ៊ានចុះបង្ក្រាបសង្ស័យជាឆ្នាំបាយហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង​:​ ទីតាំងសិប្បកម្មអាឈើខ្នាតយក្សប្រើសុទ្ធតែ​ម៉ា​ស៊ីនរ៉ៃធំៗមានចំនួន៤កន្លែងនៅក្នុងស្រុកពារាំងនៅតែមាន​បន្តបេីកដដែលទោះបីជាមានការបង្ក្រាបនិងមានបទបញ្ជាពីមន្ត្រីថ្នាក់ជាតិយ៉ាងណាក៏ដោយ ។

ដោយមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ្រៃឃុំព្រៃសាឡិតស្រុកពារាំងខេត្តព្រៃវែងបានប្រាប់ឲ្យដឹងថានៅក្នុងភូមិឃុំនេះមានសិប្បកម្មអាឈើខ្នាតធំប្រើសុទ្ធតែម៉ាស៊ីនរ៉ៃជាយូរណាស់មកហើយតែមិនឃើញមានមន្ត្រីពាក់ព័ន្ធណាម្នាក់មកធ្វើការបង្ក្រាបឃើញតែមន្ត្រីរដ្ឋាបាលព្រៃឈើខេត្តព្រៃវែងចុះមកមើលហើយ​ក៏ទៅវិញបាត់។

Sponsor

ទីតាំងខាងលើត្រូវបានរកឃើញមានសិប្បកម្មខ្នាតធំនេះពិតប្រា​កដមែនដែលមានចំនួន៤ទីតាំងសង្ស័យអត់ច្បាប់
ទី១មានម្ចាស់ឈ្មោះ សៀវ ធឿន ទី២ឈ្មោះ ថា ហើយនិងពីកន្លែងទៀតមិនត្រូវបានស្គាល់ឈ្មោះទេ។

បើតាមប្រភពព័ត៌មានពីម្ចាស់សិប្បកម្មដែលមានឈ្មោះ​ ថា​
និង​ឈ្មោះ​ សៀវ ធឿន បាននិយាយប្រាប់ដល់ក្រុមអ្នកសារព័ត៌មានយើងត្រង់ៗថា! ការអារឈើនេះគឺអារបញ្ជូនចូលដេប៉ូឈើខ្លះនិងអារដាក់តាមភូមិខ្លះហើយកន្លងមកក៏ធ្លាប់មានមន្ត្រីរដ្ឋបាលព្រៃឈើបានចុះមកពិតប្រាកដមែន។

តែបើតាមប្រភពផ្សេងទៀតបានបញ្ជាក់ថា! ទីតាំងអារឈើខាងលើនេះគឺមានមេធំម្នាក់ទៀតនៅភូមិដូងកញ្ចំដែលគេដឹងថា!បាននិយាយចរចារគ្នារួចអស់ហើយជាមួយមន្រីជំនាញ​ពាក់ពន្វ័ទើបមិនមានការចុះបង្ក្រាបបែបនេះ។

បន្ទាប់មកក្រុមអ្នកសារព័ត៌មានយើងក៏បានផ្តិតយករូបភាព​នៅកន្លែងអាឈើនោះហើយទាក់ទងទៅមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រៃតាមទូរស័ព្ទពេលនោះពួកគាត់បានបញ្ជាក់ថា! កន្លងមកពួកគាត់បានចុះមកពិនិត្យមើលម្តងរួចមកហើយពេលនោះក៏បានអោយម្ចាស់សិប្បកម្មខាងលើធ្វើកិច្ចសន្យាអោយបញ្ឈប់ការអាឈើដោយប្រើម៉ាស៊ីនរ៉ៃនេះដែរតែ​ម្ចាស់​សិប្បកម្មនោះបានសុំគាត់អារបង្ហើយឈើដែលនៅ​សេសសល់តែប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រៃវែងក៏បានបន្តទៀតថា!ចាំពេលចប់កម្មវិធីបុណ្យអុំទូកពួកគាត់និងចុះទៅម្តងទៀតតែ​រហូតមកដល់ពេលនេះពិធីបុណ្យអុំទូកចប់ប៉ុន្មានថ្ងៃហើយនៅតែមិនទាន់ឃើញមានចំណាត់ការអ្វីនៅឡើយ។

បើទោះបីជាយ៉ាងណាក្នុងករណីសិប្បកម្មអារឈើខ្នាតយក្សខាងលើនេះខាងអ្នកសារព័ត៌មានយើងនៅមិនទាន់មានការ​បំភ្លឺពីខាងអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកពារាំងនៅឡើយដូច្នេះយើងជាអ្នកសារព័ត៌មាននៅរងចាំការបំភ្លឺពីខាងមន្ត្រីពាក់ព័ន្ធក៏ដូចជារងចាំមើលចំណាត់ការពីមន្ត្រីពាក់ព័ន្ធក្នុងស្រុកពារាំង ខេត្តព្រៃវែងនៅពេលឆាប់ៗខាងមុខ៕