ខេត្តកណ្តាល: ក្រុមចោរថ្លើមធំបើករ៉ឺម៉កដើរលួចត្រូវម្ចាស់គេទាន់ជាន់កបានម្នាក់ប្រគល់អោយប៉ូលីសចាត់ការហេតុកានេះកាលពីថ្ងៃអាទិត្យខែកក្ដិកឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង០១និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ លុច លាភ នៅភូមិស្វាយតានីឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ លុច លាភ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្វាយតានីឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាលមុខរបរជាងជួសជុលរថយន្ត។



សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ ទ្រី សុខគួង ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរមិនពិតប្រាដក(ឃាត់ខ្លួន)។
២.ឈ្មោះ យួន ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឫស្សីស្រុកឃុំឈើទាលស្រុក កៀនស្វាយខេត្តកណ្តាល (គេចខ្លួន)។
ក្នុងកាឃាត់ខ្លួននេះសតម្ថកិច្ចបានដកហូតសម្លារះសំរាប់ដេីរធ្វេីសកម្មភាពមាន១.រទេះសណ្តោង០១គ្រឿង២.ធុងខ្យលអុកទ្រូស៊ែនចំនួន០២ :៣.អាគុយចំនួន០៣គ្រឿង៤.ម៉ូទ័របូមទឹកចំនួន០១គ្រឿង។៥.ខ្នងកង់ម៉ូតូចំនួន០២៦-ដែកកាប់អូតូ កូនសោរមួលខ្ចៅចំនួន០២។
មុនពេលកេីតហេតុនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩វេលាមោង០១និង៣០នាទីមានឈ្មោះទ្រី សុខ គួង និងបក្ខពួក០១នាក់ទៀតបានចូលលួចដោះអាគុយរថយន្តដាក់លើរទេះភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោថាចោរៗជនសង្ស័យទាំងពីរបានដោះកន្ទុយរ៉ឺម៉កចោលហើយជិះម៉ូតូសំដៅទៅទិសខាងត្បួងឯជនរងគ្រោះក៏ដេញតាមចាប់រហូតដល់ឃុំទឹកវិលទើបចាប់បានហើយបានរាយការណ៏ជូនសមត្កិច្ចឲ្យជួយសហការហើយកម្លាំងប៉ុស្តិព្រែកគយបានទៅដល់កន្លែងកើតហេតុរួចនាំជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។