ប្រទេមានច្បាប់គ្រួសារមានវិន័យ! ហេតុអ្វីបានជាថ្នាក់លេី​មិនមេីលឃេីញទង្វេីររបស់មេប៉ុស្តិស្រែអំបិល​ ខាំ វង្ស​ ដែលកំពុងតែ​ប្រព្រឹ​ត្តិអំពេីរដែលខុសពីច្បាប់ឬចាំអោយសម្តេចនិយាយទេីបធ្វេី

ប្រទេមានច្បាប់គ្រួសារមានវិន័យ! ហេតុអ្វីបានជាថ្នាក់លេី​មិនមេីលឃេីញទង្វេីររបស់មេប៉ុស្តិស្រែអំបិល​ ខាំ វង្ស​ ដែលកំពុងតែ​ប្រព្រឹ​ត្តិអំពេីរដែលខុសពីច្បាប់ឬចាំអោយសម្តេចនិយាយទេីបធ្វេី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង​:​ តេីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្រែអំបិលដែលមានឈ្មោះ ខាំ វង្ស​ ឡេីងធ្វេីជាអ្នកកាន់ច្បាប់មានដែលយល់ពីច្បាប់ទេមានដែលគិតពីគោលការណ៍ច្បាប់ទាំង៩ចំណុចរបស់ប្រទេសទេនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេនាយប៉ុស្តិ៍នគរ​បាល​មួយរូបនេះថែមទាំងព្រហើនហ៊ានប្រព្រឹត្តបទល្មើស​ទទួលសំណូកពីក្រុមពួកប្រេីប្រាស់គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតអំពើនេះត្រូវបានមហាជនស្រុកស្រែអំបិលរិះគន់និងយ៉ាងខ្លាំងចំពោះលោក ខាំ វង្ស ដែលជាស​មត្ថកិច្ចនោះដែលមិនធ្វេីការបំរេីប្រទេសជាតិបែជាទៅបំរេីអោយក្រុមសង្គមងងឹតវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sponsor

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនសូមមិនបញ្ចេញឈ្មោះបានអោយក្រុមអ្នកសាព័ត៌មានយើងដឹងថា លោក ខាំ វង្ស គឺជាមេប៉ុស្តិ៍ដុះស្លែមួយរូបប្រចាំស្រុកស្រែអំបិល។

ប្រភពដដែលបានអោយដឹងទៀតថាលោក ខាំ វង្ស បាន​បើកដៃឲ្យក្រុមក្មេងស្ទាវដេីរប្រព្រឹត្តបទល្មើសយ៉ាងច្រើនករណីយដូចជាប្រើប្រាស់និងជួញដូរសារធាតុញៀននិង បទល្មើសផ្សេងៗទៀតការបើកដៃអោយក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសខាងលើដោយសារលោក ខាំ វង្ស ទទួល​បានលាភសក្ការៈប្រចាំខែពីក្រុមក្មេងស្ទាវក្នុងម្នាក់២០០ទៅ​៣០០ដុល្លារតាមមុខសញ្ញា។

តាមប្រភពមួយបានលួចបង្ហេីបប្រាប់ថាបើអ្នកណាមិនបាន​បង់លុយឲ្យមេប៉ុស្តិ៍រូបនេះទេនោះលោក ខាំ វង្ស និងគំរាមថា​(អញនឹងចាប់ពួកអែងដាក់គុក)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសង្កេតឃើញរបស់ប្រជាពលរដ្ឋទូទៅក្នុងស្រុកស្រែអំបិលបានអោយដឹងបន្ថែមទៀតថាទង្វើមិនគប្បីរបស់លោក​នាយប៉ុស្តិ៍ម្នាក់នេះមិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេអ្វីដែលគួរអោយហួសចិត្តនោះគឺរាល់ពេលគេអញ្ជើញទៅកម្មវិធី​បុ​ណ្យការផ្សេងៗលោក ខាំ វង្ស តែងតែដើរទៅសុំលុយក្មេងស្ទាវដែលប្រព្រឹត្តបទល្មើសនោះដើម្បីយកលុយមកចងដៃ​ចូល​រួមក្នុងពិធីនោះដោយគ្មានគិតពីកេរ្តិ៍ខ្មាស់ឬមុខមាត់របស់ខ្លួនឡើយដែលទំលាប់នេះក្លាយជាប្រពៃណីរបស់លោក ខាំ វង្ស ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានពីមិត្តភក្ដិជិតស្និទ្ធរបស់ឈ្មោះ ប៊ូ ងែត ដែលត្រូវជាកូនប្រុសរបស់លោក នឹម សុវណ្ណនី ហៅ ប៊ូ មានមុខងារជាអធិការរងស្រុកស្រែអំបិលបានអោយដឹងថា កាលពីឈ្មោះ ប៊ូ ងែត រស់នៅស្រុកស្រែអំបិលលោក​ ខាំ វង្ស ជាមេប៉ុស្តិ៍រូបនេះបានជំរិតទារលុយពីឈ្មោះ ប៊ូ ងែត ទៅទិញម៉ូតូ១គ្រឿងដើម្បីជាការដោះដូរក្នុងបទល្មើសជួញដូរគ្រឿងញៀនពីឈ្មោះ ប៊ូ ងែត នេះ។

ដោយឡែកឈ្មោះ ប៊ូ ងែត អាយុ២៧ឆ្នាំនេះបច្ចុប្បន្នត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅភ្នំពេញនិងផ្តន្ទាទោសជាប់ពន្ធធនា​គារនៅព្រៃសពីបទជួញដូរគ្រឿងញៀន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រែ​អំ​បិលបាននិយាយតៗគ្នាថាតាំងពីលោក ខាំ វង្ស រូបនេះឡើងធ្វើជានាយប៉ុស្តិ៍នគរបាលអស់ជាយូរឆ្នាំមកហើយនោះប្រជាពលរដ្ឋពុំដែលឃើញមេប៉ុស្តិ៍រូបនេះចាប់ឬឃាត់ខ្លួនបានក្រុមអ្នកសេពនិងអ្នកចែកចាយថ្នាំញៀនបានម្នាក់នោះទេបែរជា​មានសមត្ថកិច្ចមកពីស្រុកបូទុមសាគរបានមកចុះចាប់ជន​សង្ស័យជួញដូរគ្រឿងញៀននៅស្រុកស្រែអំបិលនេះ​ទៅ​វិញ។

ពាក់ព័ន្ធរឿងរ៉ាវស្អុយរលួយនេះអ្នកសារព័ត៌មានបានទូរស័ព្ទ​សួរនាំទៅកាន់លោកមេប៉ុស្តិ៍នគរបាលលោក ខាំ វង្ស ដើម្បីសុំការបំភ្លឺតែទូរស័ព្ទមេប៉ុស្តិនោះបានដាក់កម្មវិធី(ប្លុក)មិនអោយមានគេតេចូល( សម្លេងជាប់រវល់)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឈ្មោះ កែវ ប៊ូរី ហៅ វែង ទើបតែកាន់តំណែងជាអធិការស្ដីទីបន្ទាប់ពីលោកអធិការ ម៉ា ទី មានជម្ងឺបានប្រាប់​សាព័ត៌មានយើងថាគាត់បានឮពលរដ្ឋនិយាយដែរថាឈ្មោះ ខាំ វង្ស នេះមានរឿងអាស្រូវពាក់ព័ន្ធបទល្មើសផ្សេងៗជា​ច្រើនដែរតាំងពីគាត់មិនទាន់ជាអធិការស្ដីទីឯណោះ។

តែរឿងនេះលោកមិនអាចនិយាយអ្វីបានទេទុកឲ្យថ្នាក់លើ​ដោះស្រាយទៅចុះពីព្រោះបុគ្គលគាត់នេះគ្មាននរណាហ៊ាន​ប៉ះពាល់ទេពីព្រោះល្បីថាគេមានខ្សែធំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធរឿងរ៉ាវអ្នកអនុវត្តច្បាប់តែបំពានច្បាប់ឮខាងលើប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្រុកស្រែអំបិលបានស្នើរអោយលោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងដែល​ល្បីល្បាញថាជាស្នងការមានគោលជំហម៉ឺងម៉ាត់នឹងការងារ​បង្រ្កាបបទល្មើសនោះជួយចាត់វិធានការបន្ទាន់លើបុគ្គល​ឈ្មោះ​​ ខាំ វង្ស នេះផង ។

ប្រជាពលរដ្ឋសង្ឃឹមថាលោកស្នងការនគរបាលខេត្តកោះកុងនឹងមានវិធានការច្បាប់ចំពោះមេប៉ុស្តិ៍ស្រុកស្រែអំបិលរូបនេះកុំអោយចាំតែសម្តេចស្រែកទេីបបានអនុវត្តន៍ហេីយក៏ត្រូវធ្វេីឱ្យបានតឹងរឹងព្រោះថាបើបន្តបែបនេះវាអាចប៉ះពាល់ដល់មន្ត្រីនគរបាលខេត្តកោះកុងទាំងមូល។