ខេត្តកំពង់ចាម: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺបានទទួលព័ត៌មានថាមានករណីឆាបឆេះផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃច័ន្ទ ៧រោចខែកត្តិកឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង ២១និង៥០នាទីស្ថិតក្នុងភូមិស្ពឺកើតឃុំស្ពឺស្រុកចំការលើ។
ក្រោយពីទទួលបានព័ត៌មានភ្លាមរាយការណ៍ជូនលោកវរសេនីយ៍ទោ សេង សំអុន អធិការស្តីទីលោកក៏បានដឹកនាំកម្លាំងជំនាញកម្លាំងអន្តរាគមន៍និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះធ្វើការពន្លត់ករណីឆាបឆេះខាងលើនេះរហូតដល់ម៉ោង ២២និង៥៥នាទីទើបរលត់អស់ហើយកម្លាំងយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿងអស់ទឹកចំនួន១៣ រថយន្ត។
ក្នុងហេតុការឆេះផ្ទះមួយ០៥ខ្នងទំហំ៨x១៦ ម៉ែត្រប្រក់ក្បឿង ជញ្ជាំងក្តារអស់ទាំងស្រុង,ប្រាក់អស់ចំនួន៥៨.០០០ដុល្លារខ្សែកផ្លាកទីនចំនួន០៣តម្លឹងនិងសម្ភារ:សង្ហារឹមមួយចំនួនទៀតករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សទេជាកម្មសិទ្ធិរបស់ឈ្មោះ មុត សំណាង (ហៅឌុក) ភេទប្រុស អាយុ៥៩ឆ្នាំនៅភូមិស្ពឺកើតឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាមហេតុការថែលបណ្តាលអោមានអគ្គីភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។




