បុរស់វ័យចំណាស់ម្នាក់ជិះកង់ចេញពីផ្ទះចូលព្រៃសង្ស័យវង្វេងរកផ្លូវចេញទៅផ្ទះវិញមិនឃេីញបណ្តាលអោយខ្យល់គដួលស្លាប់

បុរស់វ័យចំណាស់ម្នាក់ជិះកង់ចេញពីផ្ទះចូលព្រៃសង្ស័យវង្វេងរកផ្លូវចេញទៅផ្ទះវិញមិនឃេីញបណ្តាលអោយខ្យល់គដួលស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តត្បូងឃ្មុំ:​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរស​ម្នាក់ដេកស្លាប់នៅក្នុងព្រៃកាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទីនៅចំណុច(ចងទោង)ក្នុងចំការ​ស្វាយចាន់ទីស្ថិតនៅភូមិវាលអណ្តើកឃុំគោកស្រុកស្រុកតំបែរខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាសពខាង លើមានឈ្មោះ​ ហោ ត្រាវ ភេទប្រុសអាយុ៧៥ឆ្នាំ​នៅភូមិតំបែរឃុំតំបែរស្រុកតំបែរខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩បានឃាត់ខ្លួនជនសង្ស័យវង្វេងក្នុងព្រៃម្យាងទៀតគាត់មានជំងឺលើសឈាមផងបណ្ដាលឲ្យខ្យល់គរស្លាប់នៅ​ចំណុចខាងលើតែម្តង។

Sponsor

ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងជំនាញនៃអធិដ្ឋាននគ​របាលស្រុកតំបែរសហការជាមួយអាជ្ញាធរគ្រូពេទ្បបង្អែក​ស្រុក​តំបែរនិងក្រុមគ្រួសារសពបានចុះទៅដល់ចំណុចកើត​ហេតុដើម្បីធ្វើការត្រួតពិនិត្យឃើញសាកសពដេកផ្ងារឃ្លាត​ពី​កង់ដួលចំងាយ1.5mពុំមានរបួសស្នាមអ្វីទេ។

ការសនិដ្ឋានសពពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន​ មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីឡើយ។

ក្រោយពីបានពិនិត្យរួចរាល់សពត្រូវបានប្រគល់ជូនក្រុមគ្រួ​សារ​ធ្វើបុណ្យតាមប្រពៃណី។