ពិតជាមានទេពកោសល្យមែនចោរឆ្លងប្រទេសជនជាតិ​ចិន​២នាក់បានធ្វេីសកម្មភាពលួចគ្រប់មុនត្រូវបាននគរបាលឃាត់ខ្លួន

ពិតជាមានទេពកោសល្យមែនចោរឆ្លងប្រទេសជនជាតិ​ចិន​២នាក់បានធ្វេីសកម្មភាពលួចគ្រប់មុនត្រូវបាននគរបាលឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបង្ក្រាបបានចោរជាជនជាតិចិន២នាក់ជំនាញលួចម៉ូតូនិងគាស់ផ្ទះដោយដកហូតបានឧបករណ៍ធ្វើសកម្មភាពជាច្រើនដូចជាម៉ាស៊ីនកលោហៈ​ធាតុ(មាសផ្លាកទីនជាដើម)ដែលទុកក្នុងទូកដែក,ម៉ាស៊ីនសម្រាប់ឆូតកាតATMដើម្បីលួចលុយ,ដែកសម្រាប់គាស់សោនិងទ្វាទូដែក,សោតេសម្រាប់កាច់កម៉ូតូនិងសម្ភារៈមួយចំនួនទៀត។

មុខសញ្ញានេះបានធ្វើសកម្មភាពលួចម៉ូតូមកពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ហើយរត់មករាជធានី​ភ្នំពេញនិងបង្ក្រាបបាននៅចំណុចផ្លូវជាតិលេខ៦ស្រុកពញាឮខេត្តកណ្ដាល។

Sponsor

សមត្ថកិច្ចបង្ហាញថាជនសង្ស័យមានឧបករណ៍ទំនើបៗដើម្បីកាច់កម៉ូតូ ,គាស់ផ្ទះនិងម៉ាស៊ីនសម្រាប់ឆូតកាតATMនៅ​ពេលពួកគេលួចកាតATM របស់លោកអ្នកបានគឺគេយក​លុយចេញពីកាតរបស់លោកអ្នកបានដោយងាយ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរ​បាលជាតិ,លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយក​ដ្ឋាននគរបាលព្រហ្មទណ្ឌ។

សម្រាប់ការបង្ក្រាបនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលមានលោកវរសេនីយ៍ឯក ខេង ម៉េងឈាងជានាយការិយាល័យ ៕