អីក្រុមចោរសម័យឥឡូវបេីកសុទ្ធតែរថយន្តចេញប្លន់! យុជនម្នាក់ត្រូវបានចោរមួយក្រុមបេីករថយន្តដេញប្លន់យកម៉ូតូបានដោយសុវត្តភាពពេលសមត្ថកិច្ចកំពុងតែលង់លក់

អីក្រុមចោរសម័យឥឡូវបេីកសុទ្ធតែរថយន្តចេញប្លន់! យុជនម្នាក់ត្រូវបានចោរមួយក្រុមបេីករថយន្តដេញប្លន់យកម៉ូតូបានដោយសុវត្តភាពពេលសមត្ថកិច្ចកំពុងតែលង់លក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ ចោរមួយក្រុមមានគ្នាប្រមាណ៦នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចរួចគេចខ្លួន​បាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង​០៥នាទីទាបភ្លឺឈានចូលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវK5នៅចំណុចម្តុំលូទឹកស្អុយស្ថិតនៅក្នុងសង្កាត់​ទួលសង្កែទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ​ ទួន ដាលីង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំផ្លូវ៥៩៨សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។

Sponsor

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនជាមួយមិត្តភ័ក្រម្នាក់ទៀតមានឈ្មោះ​ សឿ​ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាBigពណ៌ក្រហមពាក់ស្លាកលេខកំពុងចាម1W7908ជិះឌុបគ្នាមកពីផ្លូវ៥៩៨ហើយបំណងទៅទិញនំបុ័ងហូបខណពេលដែលកើតហេតុជនរងគ្រោះត្រឡប់ទៅផ្ទះវិញស្រាបតែលេចមុខជនសង្ស័យចំនួន៥នាក់ជិះរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកមាសមិនចាំស្លាកលេខបើកជិះដេញតាមជនសង្ស័យតាំងពីរង្វង់មូលកួចកាណុងរហូតដល់ផ្លូវK5ម្តុំលូទឹកស្អុយជនរងគ្រោះភ័យស្លនស្លោកពេកក៏ជិះទៅបុកឃឿនថ្មបណ្តាលអោយដួលហើយរត់ចែកជើងគ្នា២នាក់មិត្តភ័ក្រដើម្បីគេចខ្លួនហើយរកអោយគេជួយភ្លាមៗនោះដែរជនសង្ស័យបានលើម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួនដោយសុវត្ថិភាពតែម្តងក្រោយមកក៏ជនរងគ្រោះបានតេហៅម្តាយនឹងឪពុកដើម្បីអោយមកយកនឹងដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែទី១ដើម្បីអោ​យសមត្ថកិ​ច្ចតាមស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕